ព័ត៌មានទាន់ហេតុការណ៍៖

ឆេះហាងមីហឹរ៧យ៉ាងមួយកន្លែងក្នុងខណ្ឌដង្កោ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះហាងមីហឹរ៧យ៉ាង​ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងព្រៃស​រ​នៅភូមិថ្មី សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ បណ្តាលឱ្យមនុស្សប្រុសស្រីចំនួន៤នាក់រងរបួស​ ខណៈពេលដែលកំពុងតែចម្អិនអាហារនៅក្នុងហាង កាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១​ ។ 

    ម្ចាស់ហាងមានឈ្មោះ​ ហូ​ លាង​ ភេទស្រី​ អាយុ ៣៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ នៅភូមិថ្មី សង្កាត់ដង្កោ​ ខណ្ឌដង្កោ។

    តាមសម្ដីបុគ្គលិកក្នុងហាងខាងលើនេះ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញចុងភៅ២​នាក់ បានចម្អិនអាហារនៅក្នុងហាងផ្ទះបាយខាងក្រោយ ខណៈពេលនោះ ក៏ស្រាប់តែឆាបធុងហ្គាស់ឆេះសម្ភារនៅផ្ទះចង្ក្រានបាយ ហើយភ្លាមៗនោះ បុគ្គលិកនឹងអ្នកមើលការខុសត្រូវ ក៏បានរត់ទៅជួយ បណ្ដាលឱ្យមនុស្សប្រុសស្រីចំនួន៤នាក់ ត្រវបានរងរបួសរលាក់ស្មារនិងដៃជើង រួចក៏បានដឹកតាមកង់បីបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យឯកជន​តែម្តង។ ពេលនោះ ក៏មានភ្លើងនិងផ្សែងហុយចេញមកខាងក្រៅ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ធ្វើការរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកពិនិត្យមើលជាក់ស្តែង រួចសមត្ថកិច្ចមូលដ្ឋាន បានធ្វើការទំនាក់ទំនងទៅខាងរថយន្តពន្លត់អគ្គិភ័យឱ្យចេញេរថយន្តចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ 

    សូមបញ្ជាក់ថា ក្នុងករណីគ្រោះអគ្គិភ័យឆេះហាងមីហឹរ៧យ៉ាងនេះ គឺបណ្តាលមកពីបុគ្គលិកចុងភៅធ្វើការធ្វេសប្រហែសធ្វើឱ្យឆាបធុងហ្គាស់ឆេះឡើង សម្ភារខូចខាត រួមមាន៖ របស់របរចង្ក្រានផ្ទះបាយមួយចំនួន បណ្តាលឱ្យរងបួសមនុស្សប្រុសស្រីចំនួន៤នាក់ តែមិនមានឆាបឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ អ្នកជិតខាងនោះទេ ក្នុងប្រតិបត្តិការអន្តរាគមន៍នេះ ប្រើប្រាស់រថយន្តទឹកអស់ចំនួន២គ្រឿង​ ធ្វើការបាញ់ទឹកពន្លត់អស់ចំនួន១គ្រឿង ដោយប្រើរយៈពេល១១នាទី ទើបធ្វើការបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖