ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងស្រុកអូរជ្រៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា,នៅព្រឹកថ្ងៃពុធ ទី២១ ខែកក្តដា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងស្រុកអូរជ្រៅ ដែលបានរៀបចំជា៦ទីតាំងចាក់ ចាក់ដោយគ្រូពេទ្យនៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត ។

ការចុះពិនិត្យលោក អ៊ុំ រាត្រី ក៏បានធ្វើការផ្ដាំផ្ញើនិងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់ដែលបានទទួលការចាក់វ៉ាក់សាំងលើកទី១ឬលើកទី២ក្ដី គឺត្រូវអនុវត្តតាមការណែនាំ របស់គ្រូពេទ្យរហូតដល់ថ្ងៃកំណត់ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ ហើយជាងនេះទៀត ទោះបីយើងទាំងអស់គ្នាបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ហើយក្ដី ក៏ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលត្រូវអនុវត្តវិធានការ ៣ការពារនិង៣កុំ ឱ្យបានខ្ជាប់ខ្ជួនបន្តទៀត៕

ដោយ ៖ សិលា


ចែករំលែក៖