ព័ត៌មានទាន់ហេតុការណ៍៖

ស្រី្តលេងល្បែងស៊ីសងខុសច្បាប់៧នាក់ ត្រូវបាននគរបាលស្រុកបវេលឃាត់ខ្លួនអប់រំ និងធ្វើកិច្ចសន្យា

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ស្រ្តីអ្នកលេងល្បែងស៊ីសងខុសច្បាប់ចំនួន ចំនួន៧នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបវេលឃាត់ខ្លួនយកទៅអប់រំ និងធ្វើកិច្ចសន្យាទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ។

ការឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងនេះប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤ និង១០នាទី ស្ថិតនៅចំណុចភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងធ្វើឡើងដោយកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបវេល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបវេល។ 

មន្រ្តីនគរបាលស្រុកបវេលបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋជិតខាងថានៅចំណុចខាងលើមានមនុស្សមួយក្រុមមិនខ្វល់នឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ហើយនាំគ្នាលេងល្បែងស៊ីសងខុសច្បាប់នោះទើបកម្លាំងចម្រុះចុះបង្ក្រាបតែម្តងដោយក្នុងនោះឃាត់ខ្លួនបានចំនួន ០៧នាក់ 

មន្រ្តីនគរបាលស្រុកបវេល បានឲ្យដឹងទៀតថា​  អ្នកប្រព្រឹត្តិចំនួន ០៧នាក់នោះមាន ៖

១-ឈ្មោះ ស្រែ សុផល ភេទស្រី អាយុ ៥៦ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ។

២-ឈ្មោះ នួន សារឿន ភេទស្រី អាយុ ៥៥ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ។

៣-ឈ្មោះ ថន ងិន ភេទស្រី អាយុ ៥៨ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ។

៤-ឈ្មោះ ញ៉ុញ ឡាង ភេទស្រី អាយុ ៦៥ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ។

៥-ឈ្មោះ និត អៀម ភេទស្រី អាយុ ៥៦ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ។

៦-ឈ្មោះ អែម គឹមសាន ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ។

ទី ៧-ឈ្មោះ ងី យាង ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល ។

បច្ចុប្បន្ននគរបាលជំនាញបានប្រមូលភស្តុតាង(បៀ៥២សន្លឹក)ធ្វើការអប់រំអ្នកប្រព្រឹត្តទាំង៧នាក់ ត្រូវបានសមត្ថកិច្ចឲ្យធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ ព្រមទាំងបានធ្វើការណែនាំច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល រួចបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញហើយ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖