ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌច្បារអំពៅ បង្កើតក្រុមតេឡេក្រាម (Group Telegram) សម្រាប់ក្រុមការងារព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកជំងឺកូវីដ-១៩ ស្ម័គ្រចិត្តសម្រាកព្យាបាល និងថែទាំនៅតាមផ្ទះ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ មេត្តាជ្រាបថា ៖ ដើម្បីបង្កើន ភាពស្និទ្ធស្នាល កក់ក្តៅ និងជាការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល និង ថែទាំនៅតាមផ្ទះ រដ្ឋបាលខណ្ឌច្បារអំពៅ បានបង្កើតក្រុមតេឡេក្រាម (Group Telegram) ព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ ដើម្បីជួយសម្រួលដល់ការអនុវត្តនីតិវិធីស្តង់ដារសម្រាប់ការគ្រប់គ្រង និងថែទាំអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដែលមានក្រុមការងារប្រចាំការ២៤ម៉ោងលើ២៤ម៉ោង សម្រាប់ពិគ្រោះយោបល់ តាមដាន ស្ថានភាព សុខភាព អ្នកជំងឺកូវីដ-១៩ នៅ “ទីបញ្ហាការស្រាល” ដែលមានទីតាំងស្ថិតនៅបរិវេណសាលាបឋមសិក្សាច្បារអំពៅទី១ ស្ថិតក្នុង សង្កាត់ច្បារអំពៅទី១ ដែលមានលេខទូរស័ព្ទទំនាក់ទំនង និងតំណភ្ជាប់ QR Code ដូចខាងក្រោម ៖

– លេខទូរស័ព្ទទីបញ្ជាការស្រាល ០៩៦ ២១៤ ០០០៩ QR Code។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖