ភ្នំពេញ៖ ស្ថិតក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជានុរាស្រ្តជាកូនចៅ នាវេលាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយដ៏ថ្លៃថ្លារួមមាន ៖
-ម៉ាស់ ព្រះរាជទាន ចំនួន ៧,០០០ម៉ាស់ ជូនកូនចៅ ចៅទួត អ្នកជំងឺកូវីដ-១៩
-ទឹកបរិសុទ្ធ និងភេសជ្ជៈ សរុបចំនួន ៨០កេស ជូនក្រុមគ្រូពេទ្យ និងបុគ្គលិកនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ អូឡាំពិក តាមរយៈសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះស្ថាបនិកមូលនិធិមុទិតា នាព្រះដំណាក់វិមានឯករាជ្យ។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចព្រះស្ថាបនិកមូលនិធិបានសព្វព្រះហឫទ័យប្រទាននូវអំណោយសប្បុរសធម៌បន្ថែមរួមមាន:
-ជូនអ្នកជំងឺកូវីដ-១៩ ម៉ាស់ ចំនួន៩,០០០ម៉ាស់
-ជូនក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ក្នុងមណ្ឌលព្យាបាលជំងឺកូវីដ អូឡាំពិក នូវ សាប៊ូកំចាត់មេរោគ ចំនួន១០៨ដប មីជាតិ ចំនួន ២០កេស និង ត្រីខចំនួន ៦០យួរ៕
ដោយ ៖ សិលា