ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារក្រុមហ៊ុនអ៉ីស្ស៊ីផេសខនត្រូល EPC បាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងសំខាន់ៗក្នុងស្រុករមាសហែក ក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតវីរុសកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារក្រុមហ៊ុនអ៉ីស្ស៊ីផេសខនត្រូល EPC  បានបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងសំខាន់ៗក្នុងស្រុករមាសហែក ក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតវីរុសកូវីដ-១៩ក្នុងសហគមន៍។

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សៅ សុខា ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករមាសហែក លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដែលបានរៀបចំក្រុមការងារក្រុមហ៊ុនអ៉ីស្ស៊ីផេសខនត្រូល EPC ដែលដឹកនាំដោយលោក ជា សុវណ្ណមករា ជាប្រធានក្រុមហ៊ុន ដើម្បីបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតវីរុសកូវីដ-១៩ក្នុងសហគមន៍។

លោកបន្តថា ទីតាំងសំខាន់ៗរួមមាន៖

ទី១-ចំណុចគល់ស្ពានទឹកវិលរហូតដល់វិទ្យាល័យរមាសហែក

ទី២-សាលាស្រុករមាសហែក

ទី៣-កងវរសេនាតូចលេខ១ (ចំការខ្នុរ)

ទី៤-ចំណុចទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ត្រាច

ទី៥-សាលាបឋមសិក្សាកំពង់ត្រាច

ទី៦-អធិការដ្ឋាននគរបាលស្រុក

ទី៧-ផ្នែកសឹករងស្រុក

ទី៨ គណបក្សប្រជាជនកម្ពុជាស្រុក

ទី៩-ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកំពង់ត្រាច

ទី១០-ផ្សារសំរោង

ទី១១-មណ្ឌលសុខភាពសំរោង

ទី១២-ស្នាក់ការគណបក្សកម្ពុជាឃុំអង្គប្រស្រែ

ទី១៣-ភូមិតាត្រាវ និងភូមិកំពង់ត្រាច។

ក្នុងឱកាសនោះលោកក៏សូមជូនពរលោកប្រធានក្រុមហ៊ុន និងក្រុមការងារមានសុខភាពល្អ ជោគជ័យក្នុងការងារ និងជៀសឆ្ងាយពីជំងឺចង្រៃផ្សេងៗផងដែរ៕

ដោយ៖យឹម សុថាន


ចែករំលែក៖