ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូមិត្តភក្តិយកទៅលក់គេចខ្លួនបាត់ជិត១ខែម្ចាស់ប្រទះឃេីញឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចម៉ូតូម៉ាកnex2 មួយគ្រឿងរបស់មិត្តភក្តិហេីយបានយកទៅលក់នៅហាងបញ្ចាំមួយកន្លែងនៅផ្លូវ២៤៧ ក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក​ រួចព្យាយាមគេចខ្លួនអស់រយៈពេលជិត១ខែទៅហេីយរហូតមកដល់យប់ថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២១​ ទេីបជនរងគ្រោះចាប់បាននិងនាំមករកម៉ូតូវិញប្តឹងសមត្ថកិច្ចសុំការអន្តរាគមន៍។ 

ជនសង្ស័យឈ្មោះ ហុីម រតនា ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅម្ដុំផ្លូវរថភ្លើងបឹងកក់​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ លី សារិទ្ធ​ បានឱ្យដឹងថា​ រូបគេនឹងជនសង្ស័យជាមិត្តភក្ដិនឹងគ្នាកាលពីយប់ថ្ងៃទី៩ខែ​កក្កដា​ ឆ្នាំ២០២១​ ពួកគេបានជិះម៉ូតូnex2​ មួយគ្រឿងពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1HT 9212​ ដេីរលេងជាមួយគ្នា​ ។ 

ជនរងគ្រោះបន្តថា​ បន្ទាប់មកក៏នាំគ្នាចូលទៅដេកក្នុងផ្ទះសំណាក់មួយកន្លែងម្តុំផ្លូវភ្លោះអូរឬស្សីសង្កាត់បឹងព្រលឹត​ ខណ្ឌ ៧មករា ខណៈដែលរូបគាត់ដេកលក់បាត់ជនសង្ស័យ(មិត្តភក្ដិ​)បានលួចយកម៉ូតូគេចខ្លួនបាត់។

រហូតមកដល់យប់ថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២១ ជនរងគ្រោះបានប្រទះឃេីញជនសង្ស័យនៅម្តុំអូរឬស្សីទេីបធ្វេីការឃាត់ខ្លួនតែម្តង​ ហេីយបាននាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងកន្លែងដែលយកម៉ូតូទៅលក់។ 

បេីតាមសម្តីជនសង្ស័យបានឱ្យដឹងថា​ ម៉ូតូដែលខ្លួនលួចបាន​ យកទៅលក់នៅហាងបញ្ចាំមួយកន្លែងតាមបណ្ដោយផ្លូវ ២៤៧ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក​ បានតម្លៃ ១៥០ ដុល្លារ។ 

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរបន្តនិងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌ៧មករាដេីម្បីចាត់ការតាមច្បាប់៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖