ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បេីក​កិច្ច​ប្រជុំ​បន្ទាន់ជាមួយ​ផ្នែកសុខាភិបាល​ ថ្នាក់ខេត្ត

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ នៅរសៀល​ថ្ងៃទី​២៨ ខែកក្កដា​ ឆ្នាំ២០២១​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំតាមរយៈ​ប្រព័ន្ធ​វីដេអូពីចម្ងាយ​(Zoom Meeting)​ ជាមួយ​អ្នក​ទទួល​ខុសត្រូវ​ផ្នែកការិយាល័យសុខាភិបាល​ នាយការិយាល័យជំនាញគ្រប់រូប​ លេីកិច្ចការងារបន្ទាន់ចំនួន៦ចំណុច​ ដេីម្បី​  ទប់ស្កាត់ការរីករាលដាលនៃការចម្លងមេ​ រោគកូវីដប្រភេទថ្មី​ ។ 

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បានឱ្យដឹងថា​ វិធានការ​ទាំង៦ចំណុច​  ដែលបានជួប​ប្រជុំដាក់ចេញមានដូចជា​៖

១-ផ្សព្វផ្សាយ​ណែនាំ​អំពី​ស្ថានភាព​នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ដែលកំពុង​ជួបបញ្ហាប្រឈមខ្លាំង​ ជាពិសេស​ចំពោះ​ប្រភេទមេរោគបំប្លែងថ្មី​ ដែលនាំចូលពីក្រៅប្រទេស​។

២-ពង្រឹង​លេីវិធានការ​សុខាភិបាល​ និងអនុវត្ដ​វិធានការទប់ស្កាត់​ ត្រួតពិនិត្យ​តាមដាន​ស្រាវជ្រាវ​ ស្វែង​រក​បុគ្គលផ្ទុកមេរោគ​ និងអ្នក​ប៉ះពាល់ ដែលជាវិធានការកាត់បន្ថយល្បឿននៃការឆ្លងរាលដាលឲ្យបានកម្រិតអតិបរមា​។ 

៣-ផ្សព្វផ្សាយ​ណែនាំ​ដល់ក្រុមគ្រួសារបងប្អូនសាច់ញាតិ​ ​ពង្រឹង​ការអនុវត្ត​វិធានការ​អនាម័យ​ ពាក់ម៉ាស់​ រក្សាគម្លាតឲ្យបានហ្មត់ចត់។

៤-គ្រប់​គ្រង់មន្ត្រី​ក្រោម​ឱវាទទាំងអស់​ ​ត្រូវវាស់កម្ដៅ​ លាងដៃនឹងអាល់កុល​ជាប្រចាំមុនចូលបម្រើការងារ​។ ចំពោះករណី​មន្ត្រី​បេសកកម្ម​ក្រៅអង្គភាព​ មុនចូលអង្គភាពត្រូវអនុវត្តការធ្វេីតេស្ដរហ័ស​ដេីម្បី​ធានាបាន​សុវត្ថិភាព​​ការមិនចម្លងមេរោគកូវីដ-១៩​ ចូលក្នុងអង្គភាព។

៥-ណែនាំឱ្យតាមដាន​ ត្រួតពិនិត្យ​សុខភាពជាមន្រ្តី​ និងក្រុមគ្រួសារជាប្រចាំ​ និងរាយការណ៍បន្ទាន់​អំពីអាការមិនស្រួលក្នុងខ្លួនតាមការណែនាំពីវិធានសុខាភិបាល​ ដេីម្បី​សំដៅលេីការគ្រប់គ្រងនិងកាត់បន្ថយហានីភ័យឲ្យនៅកម្រិតទាបបំផុត​។

៦-ពង្រឹង​លេីការអនុវត្ត​ការងារ​ជំនាញគ្រប់ការិយាល័យ​ ៕ 

ដោយ ៖ វណ្ណៈ


ចែករំលែក៖