ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ គឺជាថ្ងៃ នៃការចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយនៅថ្ងៃទី១នេះ គេបានសង្កេតឃើញ កុមារនិងយុវវ័យយ៉ាង ច្រើនលើសលប់បានសម្រុកមកទទួលការចាក់វ៉ាក់សាំង ទៅតាមការចាត់ចែងរបស់អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងសុខា ភិបាល ពេញៗមណ្ឌល។
នៅព្រឹក ថ្ងៃទី០១ ខែសីហា ២០២១នេះ ដែលជាថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងជូនកុមារនិងយុវ័យនេះ គេឃើញអាជ្ញាធរខណ្ឌ សង្កាត់បានយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេស គឺការរៀបចំសណ្តាប់ធ្នាប់និងជំរុញឱ្យរក្សាគម្លាតសុវត្ថិភា ពសង្គមកុំ ឱ្យរីករាលដាលជំងឺកូវីដ-១៩ ។
ជុំវិញការចាក់វ៉ាក់សាំងជូនកុមារ ខាងលើនៅព្រឹកថ្ងៃទី១ខែសីហានេះ នៅទាំង៣៩ទីតាំងបានដំណើរការទៅដោយរលូន។
ចំណែកអភិបាលរាជធានីភ្នំពេញ លោក
ឃួង ស្រេង បានព្រមានរួចហើយ ទៅអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ គឺមិនអនុញ្ញាត្តឱ្យមានជាដាច់ខាតចំពោះការយកលុយជាថ្នូរនៃការផ្តល់ប័ណ្ណចាក់សាំងជូនកុមារ ។ បើមានករណីបែបនេះនឹងមានបញ្ហាប្រឈមជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ពោលគឺ រដ្ឋបាលរាជធានីភ្នំពេញ មិនមានការយោគយល់ឡើយ។
សូមបញ្ជាក់ថា៖ បើយោងតាមជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ ដូសទី១ ធ្វើឡើងរយៈពេល១ថ្ងៃ ចាប់ពីថ្ងៃទី១ដល់១៤ ខែសីហា ឆ្នាំ២០២១ និងដូសទី២ ចាប់ផ្តើមពីថ្ងៃទី២២ ខែសីហា ដល់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។
ចំពោះកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវយកមកជាមួយនូវឯកសារមួយចំនួន ដូចជា សំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន។
យុវវ័យចាប់ពីអាយុ១៥ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ត្រូវយកមកជាមួយនូវសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែនភ្ជាប់មកជាមួយ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាត ឱ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាលាយលក្ខណ៍អក្សរពីសំណាក់ មាតាបិតា និងអាណាព្យាបាល ក្នុងករណីកុមារ ឬយុវវ័យនោះស្នាក់នៅឆ្ងាយពីមាតាបិតា ឬអាណាព្យាបាលតម្រូវឱ្យមាតាបិតា និងអាណាព្យាបាលបំពេញនូវលិខិតព្រមព្រៀងនេះ ជាលាយលក្ខណ៍អក្សរ ហើយផ្ញើតាមប្រព័ន្ធអនឡាញមកបុត្រធីតា ឬសាច់ញាតិ ដើម្បីផ្តល់ឱ្យគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់ ។អ្នកគ្រប់គ្រងចំពោះកុមារកំព្រា ដែលរស់នៅតាមមណ្ឌល។ក្នុងករណីកុមារ និងយុវវ័យនោះជាជនអនាថា ដែលពុំមានអាណាព្យាបាល ឬមិនមានទីតាំងស្នាក់នៅពិតប្រាកដ ត្រូវមានលិខិតបញ្ជាក់ចេញ ដោយអាជ្ញាធរមូលដ្ឋាន៕
ដោយ៖សំរិត