ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីមានគម្រោងដកខ្លួនចេញពីស្ថានីយ ISS ដើម្បីសាងសង់ ស្ថានីយដាច់ដោយឡែករបស់ខ្លួន

ចែករំលែក៖

រុស្ស៊ីមានគម្រោងដកខ្លួនចេញពីស្ថានីយអវកាសអន្តរជាតិ ISS ដើម្បីសាងសង់ស្ថានីយថ្មីរបស់ខ្លួន។ សកម្មភាពខាងលើកើតឡើងក្រោយពេលរុស្ស៊ីបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីបញ្ហាកើតឡើងនៅស្ថានីយអវកាសISS ដោយសារតែឧបករណ៍ចាស់ៗអាចមានបញ្ហាបច្ចេកទេស។
ទីភ្នាក់ងារអវកាសជាតិរុស្ស៊ី Roscosmos បានឱ្យដឹងថា ក្រោយការដកចេញពីស្ថានីយអន្តរជាតិ នៅឆ្នាំ២០២៨ រុស្ស៊ីនឹងសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួន ។ រុស្ស៊ីបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ខ្លាចមានឧបសគ្គកើតឡើង នៅស្ថានីយអវកាសអន្តរជាតិ ដោយសារតែឧបករណ៍ប្រព័ន្ធអេឡិចត្រូនិកចាស់ៗ អាចខូចគ្រប់គ្រប់ពេល។
ទីភ្នាក់ងារអវកាស Roscosmos បានប្រកាសថា « ក្រោយការត្រួតពិនិត្យស្ថានភាពបច្ចុប្បន្ន ស្ថានីយអវកាស ISS ដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ី បានឃើញថាផ្នែកខ្លះក្នុងស្ថានីយ មានសភាពចាស់ ហើយការបន្តប្រើប្រាស់ឧបករណ៍ទាំងនោះ ក្រោយឆ្នាំ២០២៤គឺអាចបង្កឲ្យមានបញ្ហាកើតឡើងគ្រប់ពេល។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ ទីភ្នាក់ងារអវកាសរុស្ស៊ីបានស្នើបង្កើតស្ថានីយដាច់ដោយឡែករបស់ខ្លួន។ តាមគម្រោងនៅឆ្នាំ ២០២៨ រុស្ស៊ីនឹងសាងសង់ស្ថានីយអវកាសថ្មី។
ប្រទេសមហាអំណាចអវកាសនៅលើពិភពលោក ដែលមានអាមេរិក អឺរ៉ុប ចិន ជប៉ុន ហើយពេលនេះចិនក៏បានសាងសង់ស្ថានីយអវកាសដាច់ដោយឡែករបស់ខ្លួនដើម្បីស្រាវជ្រាវប្រជែងជាមួយបណ្តាប្រទេសនៅលើពិភពលោក ពិសេសគឺអាមេរិក៕

ដោយ៖ធីរីណា(រូបភាព៖Sputnik)


ចែករំលែក៖