ព័ត៌មានទាន់ហេតុការណ៍៖

ផ្សារទំនើប AEON MaxValu សាខាផ្សារ ខាលែនឌែល ម៉ល ដែលមានទីតាំងស្ថិតនៅផ្លូវបឹងកក់ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទិញទំនិញនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹង, ផ្សារទំនើប AEON MaxValu សាខាផ្សារ ខាលែនឌែល ម៉ល ដែលមានទីតាំងស្ថិតនៅផ្លូវបឹងកក់ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទិញទំនិញនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារទំនើប AEON MaxValu សាខាផ្សារ ខាលែនឌែល ម៉ល ដែលមានទីតាំងស្ថិតនៅផ្លូវបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៤៖៥០នាទី ដល់ ០៥៖០៥នាទី ។

មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទិញទំនិញនៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

ដោយ៖ សិលា


ចែករំលែក៖