ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាង TUBE COFFEE ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤៨៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទិញកាហ្វេនៅទីតាំងខាងលើនេះ !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ហាង TUBE COFFEE ដែលមានទីតាំងស្ថិតនៅផ្ទះអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩លេខ៤៨៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ររាជធានីភ្នំពេញ , ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៧៖៥៥នាទី ដល់ ០៨៖០៥នាទី ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទិញកាហ្វេនៅទីតាំងខាងលើនេះ និងបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិក ៣ នាក់។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា