តាមការវាយតម្លៃ ទារិកា ៤,៧លាននាក់ប៉ុណ្ណោះនឹងកើតមកនៅលើពិភពលោក ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ ការធ្លាក់ចុះក្មេងស្រី ដោយសារតែ មានការជ្រើសរើសភេទកូននៅក្នុងប្រទេស ដែលមានវប្បធម៌ចូលចិត្តកូនប្រុសច្រើនជាងកូនស្រី ។ ទាំងនោះហើយអាចបង្កឲ្យបាត់បង់តម្លាភាព រវាងស្ត្រីនិងបុរស ។
តាមការស្រាវជ្រាវមួយបានបង្ហាញឲ្យឃើញថា ការថយចុះនៃចំនួនកុមារី នឹងធ្វើឲ្យស្ថានភាពភេទនៅលើពិភពលោកបាត់បង់តល្យភាព។ តាមការស្រាវជ្រាវ និងមានបុរសដែលនៅសល់ ដល់ទៅ១/៣នៃពលរដ្ឋសរុបនៅលើពិភពលោកនៅក្នុងឆ្នាំ២០៣០។ ចំណុចទាំងនោះហើយនឹងបង្កឲ្យមានវិបត្តិ អំពើហិង្សាកើនឡើងក្នុងសង្គម។
មូលហេតុបណ្តាលឲ្យកង្វះស្ត្រី គឺដោយសារតែប្រទេសជាច្រើន បានជ្រើសរើសភេទ ពេលកំពុងតែមានផ្ទៃពោះ បើកូនប្រុសរក្សាទុក ហើយបើកូនស្រីវិញ រំលូតចោល។ស្ថានភាពបែបនេះបានកើតឡើង រយៈពេលជាង ៤០ឆ្នាំកន្លងមក ភាគច្រើននៅក្នុងតំបន់អាស៊ី។
តាមលទ្ធផលស្រាវជ្រាវ ទៅលើប្រទេសចំនួន១២ បង្ហាញឲ្យឃើញថា ចំនួនបុរស ច្រើនជាងស្ត្រី បានកើតឡើងតាំងពីឆ្នាំ ១៩៧០មក ដោយសារតែសង្គមនិងវប្បធម៌ ស្នងត្រកូល ពូជពង្ស។
នៅក្នុងឆ្នាំ ២០៣០ ពិភពលោក និងមានក្មេងស្រីថយចុះ ៤,៧លាននាក់ ហើយនៅឆ្នាំ ២១០០ ចំនួននោះនឹងកើនឡើងដល់ ២២លាននាក់។ តាមការស្រាវជ្រាវ ចំនួនស្ត្រីតិចជាងបុរស នឹងបង្កឲ្យមានអំពើហិង្សាក្នុងសង្គមកើតឡើង ប៉ះពាល់ដល់ការអភិវឌ្ឍន៍សង្គម៕
ដោយ៖ធីរីណា(រូបភាព៖S.T.+TTXVN )