ភ្នំពេញ, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូន លោក Vuong Đình Hue ប្រធានរដ្ឋសភានីតិកាលទី១៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សូមគោរពជូន លោកជាទីគោរពរាប់អានដ៏ជ្រាលជ!
តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូន ចំពោះ លោកប្រធាន ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា នីតិកាលទី១៥ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងអំឡុងពេលសម័យប្រជុំ លើកទី១ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ លោក នៃស្ថាប័ននីតិបញ្ញត្តិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំណងមិត្តភាព ភាពជាអ្នកជិតខាងល្អ យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងស្ថាប័ននីតិបញ្ញត្តិ និងប្រទេសយើងទាំងពីរ នឹងកាន់តែរីកលូតលាស់បន្ថែមទៀតក្នុងពេលអនាគត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជន នៃប្រទេសទាំងពីរជាបងប្អូន។
ខ្ញុំសូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋសង្គមនិយម វៀតណាម ដែលបានផ្តល់ម៉ាស មុនចំនួនរាប់ម៉ឺនម៉ាស ដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រើប្រាស់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានរាតត្បាតប្រទេសជាច្រើន នៅទូទាំងពិភពលោក ហើយខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងជំនួយផ្នែកវេជ្ជ សាស្ត្រ។ជាទីបញ្ចប់ ខ្ញុំសូមជូនពរ លោកប្រធាន ទទួលបានសុខភាពល្អ និងជោគជ័យ ដ៏ត្រចះ ត្រចង់ក្នុងបេសកកម្មបម្រើជាតិមាតុភូមិដ៏ឧត្ដុង្គឧត្តមរបស់ លោកប្រធាន ក៏ដូចជា សូមជូនពរដល់ សាធារណរដ្ឋសង្គមនិយមវៀតណាមបន្តទទួលបាននូវការរីកចម្រើន និងវិបុលភាពតរៀងទៅ។ សូម លោកប្រធាន មេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ៕
ដោយ៖ សិលា