កម្លាំងទាហានជើងទឹកកូឡុំប៊ីបានប្រកាសថា បានរឹបអូសនាវាដឹកជញ្ជូន៦៩គ្រឿង នាវាមុជទឹកធុនតូច៣គ្រឿង យន្តហោះ៥គ្រឿង ចាប់បានក្រុមជួញដូរគ្រឿងញៀន៥៣៩នាក់ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលមានឈ្មោះថា Orion 7។
នៅថ្ងៃទី៣ ខែសីហាកន្លងមករដ្ឋាភិបាលកូឡុំប៊ីបានប្រកាសថា ចាប់បានគ្រឿងញៀនសរុប១១៦តោនប្រភេទកូកាអុីន ក្នុងយុទ្ធនាការ Orion 7 ចាប់ពីថ្ងៃទី ១៥ ខែឧសភា ដល់ថ្ងៃទី ៣០ខែមិថុនា ។ នោះជាយុទ្ធនាការទ្រង់ទ្រាយធំបំផុតក្នុងការកម្ចាត់គ្រឿងញៀន ធ្វើឡើងដោយកម្លាំងទាហានជើងទឹកសហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀនពី ៣៨ប្រទេសនៅតំបន់អាមេរិក និងអឺរ៉ុប។
តាមការផ្សាយរបស់សារព័ត៌មាន TTXVN ចំនួនគ្រឿងញៀនកូកាអុីនដែលរឹបអូសបានគឺមានច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីប្រទេសនេះបើកយុទ្ធនាការកម្ចាត់គ្រឿងញៀនពីឆ្នាំ២០១៨មក ។
តាមការប្រកាសរបស់កម្លាំងទាហានជើងទឹកកូឡុំប៊ី ក្រៅពីរឹបអូសនាវា យន្តហោះ គ្រឿងញៀនកូកាអុីន… នៅមានកញ្ឆា៩៥តោនផងដែរ ។ ជាមួយគ្នានោះទីតាំងកែច្នៃនិងផលិតគ្រឿងញៀន៧៨០ កន្លែងត្រូវបានបំផ្លាញ ។
ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន Orion ដំណាក់កាលទី៧ ចាប់ពីឆ្នាំ ២០១៨មក ប្រទេសនេះចាប់បានគ្រឿងញៀនជាង ៤០០តោន និងកញ្ឆា១៥៨តោនផងដែរ៕
ដោយ៖ធីរីណា(រូបភាព៖AFP/TTXVN+cgfm.mil.co)