ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកស្អាងចាប់ខ្លួនជនត្រូវចោទម្នាក់ដោយអនុវត្តតាមដីកាសាលាដំបូងខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនត្រូវចោទម្នាក់ត្រូវបាននគរបាលស្រុកស្អាងចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩និង២០នាទី នៅចំណុចភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា
ជនត្រូវចោទឈ្មោះ ចន ភ័ក្រ្ដ ភេទប្រុស ឆ្នាំកំណើត១៩៩៦ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៣៥៩ ដកបចខ/២០ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ របស់លោក ជួន វណ្ណ: ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ដោយចោទប្រកាន់ពីបទៈ ហិង្សាដោយចេតនាមានស្ងានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
បច្ចុប្បន្នជនត្រូវចោទរូបនេះ ត្រូវបាននគរបាលស្រុកស្អាងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកានសាលាដំបូងខេត្តកណ្ដាល អនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖