ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន បានចូលរួមដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូ រហូតដល់ ៦កិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ !

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានចូលរួមដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូ រហូតដល់ ៦កិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ ! ។
លោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា, នៅថ្ងៃនេះ ខ្ញុំបានចូលរួមដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សាធារណរដ្ឋកូរ៉េ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ជប៉ុន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២២ តាមប្រព័ន្ធវីដេអូ។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា, នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២ យើងបានផ្តោតសំខាន់ទៅលើការពង្រឹងការតភ្ជាប់ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច អភិបាលកិច្ចល្អ និងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងអនុតំបន់។ រដ្ឋមន្ត្រីការបរទេសមេគង្គក៏បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្រយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិក។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សាធារណរដ្ឋកូរ៉េ អាស៊ាន-ចិន អាស៊ាន-ជប៉ុន និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២២ រដ្ឋមន្រ្តីការបរទេសអាស៊ានក៏បានថ្លែងអំណរគុណដល់ប្រទេសបូកបី ចំពោះការគាំទ្ររបស់ពួកគេដល់អាស៊ាន ជាពិសេសក្នុងគ្រាលំបាកនេះ ខណៈដែលយើងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ បណ្តាប្រទេសអាស៊ានបូកបីទន្ទឹងរង់ចាំការសម្រេចឱ្យបាននូវ ផែនការ ការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ឆ្នាំ២០២៣-២០២៧ នៅឆ្នាំក្រោយដែលកម្ពុជានឹងធ្វើជាប្រធានអាស៊ាន។Today, I virtually attended the 2nd Mekong-U.S. Partnership Ministerial Meeting, ASEAN-ROK Ministerial Meeting, ASEAN-China Ministerial Meeting, ASEAN-Japan Ministerial Meeting and the 22nd ASEAN Plus Three Foreign Ministers’ Meeting (APT FMM).
At the Mekong-U.S. Partnership Ministerial Meeting, connectivity, economic integration, good governance and narrowing the development gap were the main focus of our discussion, while the Mekong Foreign Ministers showed great appreciation towards the U.S. for its ongoing support.
At the ASEAN-ROK, ASEAN-China and ASEAN-Japan Ministerial Meetings, and the 22nd APT FMM, ASEAN Foreign Ministers also thanked the respective Plus Three Countries for their invaluable support extended to ASEAN especially during this time of hardship as we are still battling against the COVID-19 pandemic. The APT countries looked forward to the development of the new APT Cooperation Work Plan for 2023-2027 next year, which will be under Cambodia’s chairmanship of ASEAN in 2022. ៕

ដោយ៖ សិលា


ចែករំលែក៖