ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់លួចម៉ូតូនៅស្រុកកណ្ដាលស្ទឹងមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ​២​នាក់​ ធ្វើសកម្មភាពលួចម៉ូតូពលរដ្ឋមួយគ្រឿងនៅស្រុកកណ្ដាលស្ទឹង តែពុំបានសម្រេច ត្រូវសមត្ថកិច្ចស្រុកធ្វើការពួនស្ទាក់រហូតឃាត់ខ្លួនជនសង្ស័យបាន២នាក់ កាលពីវេលា​ម៉ោង​១២និង២០នាទី​ ថ្ងៃទី៥ ខែសីហា​ ឆ្នាំ២០២១ ស្ថិតក្នុងភូមិ​រុន ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

    មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ អ៊ុន សុខចាន់ ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​រុន ឃុំ​រការ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល​ មុខ​របរ​ កសិករ​។

ចំណែកជនសង្ស័យ០២​នាក់​ ទី១-ឈ្មោះ ឃត ពេជ្រ ភេទប្រុស អាយុ​២៦ឆ្នាំ​ មានទីលំនៅ​ភូមិត្រពាំងគល់ ឃុំចំប៉ា​ ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរ ​ ​មិន​ពិត​ប្រាកដ​ និងទី២-ឈ្មោះ​ ម៉ន​ ម៉េងហ៊ួ​ ភេទ​ប្រុស​ អាយុ​១៧ឆ្នាំ​ មានទីលំនៅ​ភូមិ​ភូមិ​៣​ ឃុំ​កងតាណឹង​ ស្រុក​ កងមាស​ ខេត្ត​កំពង់​ចាម​។ បច្ចុប្បន្ន​ជនសង្ស័យទាំង២នាក់ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ខ្ចៅ​ សង្កាត់​បឹង​ធំ​ ខណ្ឌ​កំបូល​ រាជ​ធានី​ភ្នំពេញ។ ចំណែកវត្ថុតាងចាប់យក ៖​ ម៉ូតូ​ចំនួន​០២គ្រឿង​៖,​ម៉ូតូ​ម៉ាក​ Honda c125ពណ៌​ ខ្មៅ​ស៊េរី​ឆ្នាំ​២០១៧ពាក់​ស្លាក​លេខ​ តាកែវ 1G 7001(របស់​ជនរងគ្រោះ),​ម៉ូតូ​ម៉ាក​ Honda c125ពណ៌​ ខ្មៅ​ស៊េរី​ឆ្នាំ​២០១៦​ ឡេីង​ស៊េរី​ឆ្នាំ​ ២០២១​ ពាក់​ ស្លាក​លេខ​ ភ្នំពេញ 1GJ 3387។ 

    ប្រភព​ដដែលបន្តថា​ នៅថ្ងៃ​ទី​ខែ​ឆ្នាំ​កេីត​ហេតុ​ខាងលេី​ ជនរងគ្រោះ​បានប្រេី​កូន​ប្រុស​របស់​ខ្លួន​ឈ្មោះ​ អាត​ សំណាង​ អាយុ​១១ឆ្នាំ​ និង​ក្មួយ​ប្រុស​របស់​ខ្លួន​ឈ្មោះ​ កុយ​ សុផានិត​ អាយុ​០៤ឆ្នាំ​អោយទៅទិញ​ បាកាស​ ស្ទីង​ នៅផ្ទះ​លក់​ចាប់​ហួយ​របស់​ឈ្មោះ​ សុខ​ ស្ថិត​នៅ​ក្នុង​ភូមិ​ឃុំ​កេីតហេតុ​ខាងលេី​​  ដេីម្បី​យក​មកហូបក្រោយ​ពេល​បាយ.ដោយ​ជិះម៉ូតូ​មួយគ្រឿង​ម៉ាក​Honda​ C125 ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៧​ ពាក់​ស្លាក​លេខ​ តាកែវ​1G 7001 លុះជិះ​ទៅ​ដល់​កន្លែង​កេីតហេតុ​ កូន​ និង​ ក្មួយ​ជនរងគ្រោះ​បានចុះ​ពីលើ​ម៉ូតូ​រួច​ពន្លត់​ម៉ាស៊ីន​ម៉ូតូ​ តែពុំបាន​ដកសោរចេញ​ពី​ម៉ូតូ​ទេ​រួច​ដេីរចូលទៅក្នុងបាត់ប្រហែល​០៥នាទី​ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​០២នាក់បានធ្វេីសកម្មភាព​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​គេច​ខ្លួន​តាមផ្លូវ​លេខ​៣៤​មកទិសខាង​កេីត​ ឃេីញដូចនោះ​ប្រជាពលរដ្ឋ​បាន​ស្រែក​ចោរៗ​ និង​បាន​ដេញ​តាមពីក្រោយ​ ភ្លាម​នោះ​កំម្លាំង​ប្រជាការពារ​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ឃុំ​ រការ​ធ្វើការពួនស្ទាក់​ រហូតដល់ចំណុច​ឃុំ​ដេីមឬស​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន​ហែល​ទឹក​ឆ្លង​ស្ទឹង​ព្រែក​ត្នោត​ តែត្រូវ​កម្លាំង​ប្រជាការពារ​និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ឃុំ​ដេីមឬស​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ ឈ្មោះ​ ឃត​ ពេជ្រ​ រួម​ទាំង​វត្ថុតាង​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ដេីម្បី​សាកសួរ លុះដល់​ម៉ោង​១៩និង១០ កម្លាំង​ប្រជាការពារ​និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ឃុំ​ដេីមឬស​ ល្បាត​រុករក​បាន​ឃេីញ​ជនសង្ស័យ​ដេីរចេញ​ពីមាត់​ស្ទឹង​ក៏​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​ ហ៊ត​ ម៉េងហ៊ួ​ បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ដេីម្បី​កសាង​សំណុំរឿងតាម​នីតិវិធី៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖