ព័ត៌មានទាន់ហេតុការណ៍៖

មានករណីស្លាប់របស់ស្ត្រីជនជាតិខ្មែរ អាយុ៣៨ឆ្នាំ រស់នៅភូមិកោះពលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយសារកូវីដ-១៩ !

ចែករំលែក៖

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ហោ សុខណេន អាយុ ៣៨ឆ្នាំ នៅភូមិកោះព្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ស្ត្រីរូបនេះ មានប្រវត្តិ ព្យាបាលជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ស្ត្រីរូបនេះ មានសភាព ហត់ ដង្ហក់ ត្រូវក្រុម គ្រូពេទ្យយកសំណាកធ្វើតេស្តរហ័សកូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩ និងបានបញ្ចូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម។ ដោយការវិវត្តន៍នៃជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយ សង្គ្រោះតាមបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង។ អ្នកជំងឺបានស្លាប់ បាត់បង់ជីវិត នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០២:១០នាទី។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្រ្តីជនជាតិខ្មែរ ហោ សុខណេន អាយុ ៣៨ឆ្នាំ បានស្លាប់បាត់បង់ ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរដោយសារវិជ្ជមានកូវីដ-១៩ និងមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ។

រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខ យ៉ាង ក្រៀមក្រមជាទីបំផុតជាមួយក្រុមគ្រួសារសព។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ អ្នកប្រមាញ់


ចែករំលែក៖