ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥និង១៥នាទីរសៀល កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌបឹងកេងកង បានចុះបង្ក្រាបល្បែងសុីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ ស្ថិតនៅចំណុចមុខផ្ទះយីហោស្ដេចបោកអ៊ុត ផ្ទះលេខ២៤ ផ្លូវលេខ១១៣ ក្រុមទី៣១ ភូមិ៤ សង្កាត់ បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សម្ភារដកហូតបានមាន៖
១-ទូរទស្សន៍ចំនួន០៥គ្រឿង
២-កុំព្យូទ័រCPUចំនួន០២គ្រឿង
៣-តុចំនួន០២និងកៅអីចំនួន២៦។
ក្រៅពីសម្ភារខាងលើ សមត្ថកិច្ចយើងមិនបានដកហូតទេ។ ចំពោះសម្ហារដែលដកហូតត្រូវបានយកទៅរក្សាទុកនៅគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង។
សមត្ថកិច្ចបានឱ្យដឹងដែរថា ទីតាំងខាងលើត្រូវបានបិទប្លុមបេ(សៀល)ចប់សព្វគ្រប់នៅវេលាម៉ោង១៦និង៣០នាទីថ្ងៃខែឆ្នាំដដែល៕
ដោយ៖ ជីណា