សាស្ត្រាចារ្យរងនៃវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមក្វាងទុង ប្រទេសចិន បានលើកឡើងថា វិវាទរវាងអាមេរិក និងចិន លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម មិនអាចដោះស្រាយបានដោយការដាក់ទណ្ឌកម្មនោះឡើយ នឹងធ្វើឲ្យប្រទេសទាំងពីររបួសដូចគ្នា ។
សាស្ត្រាចារ្យ ចិនបានលើកឡើងថា «រាល់វិធីសាស្ត្រដែលមានកម្លាំងគ្រប់គ្រាន់ធ្វើឲ្យប៉ះពាល់ ខូចខាតដល់ភាគីម្ខាងគឺប្រទេសចិន និងតំបន់សេដ្ឋកិច្ចហុងកុង ប្រាកដជាប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍របស់អាមេរិក ។
ទន្ទឹមនឹងនោះអ្នកឯកទេសខាងលើបានបញ្ជាក់ថា «រាល់ការដាក់ទណ្ឌកម្ម ជាទ្រង់ទ្រាយធំ ប្រឆាំងចិន ពិសេសគឺវិស័យសេដ្ឋកិច្ច ដែលមានបណ្តាញប្រាស្រ័យទាក់ទងគ្នាយ៉ាងស្មុគស្មាញ អាចបង្កឲ្យមានការខាត់បង់ ប៉ះពាល់លើសពីការស្មានប្រសិនបើរដ្ឋាភិបាលលោកបៃឌិនបន្តដាក់ទណ្ឌកម្មទៅលើប្រទេសចិន»។
បណ្តាក្រុមហ៊ុនធំៗ របស់អាមេរិក និងចិន គឺមានទំនាក់ទំនងនឹងគ្នា ការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន ក៏ដូចជាដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនអាមេរិកផងដែរប៉ះពាល់ដូចគ្នា។ កន្លងមកការដំឡើងពន្ធទៅលើទំនិញនិង និងការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន របស់អតីតប្រធានាធិបតីដូណាល់ ត្រាំ ក៏បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនអាមេរិក។
នៅពេលនេះដែរ មានបណ្តាក្រុមហ៊ុនអាមេរិកចំនួន៣០ តំណាងឲ្យក្រុមហ៊ុនជាច្រើនទៀតនៅអាមេរិក បានស្នើដល់ ក្រសួងពាណិជ្ជកម្ម អាមេរិក ក៏ដូចជារដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិនលុបការឡើងពន្ធដល់ទំនិញនាំចូលពីប្រទេសចិន ខណៈសេដ្ឋកិច្ចអាមេរិក មានការរីកចំរើន ល្អប្រសើរឡើងវិញហើយ៕
ដោយ៖ធីរីណា(ប្រភព៖ Sputnik)