ភ្នំពេញ៖ ដោយអនុវត្តតាមសារាចរលេខ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២១ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលនៅភូមិសាស្រ្តរាជធានីភ្នំពេញសម្រាប់រយៈពេល១៤ថ្ងៃដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង៩យប់ រហូតដល់ម៉ោងជាង១២រំលងអធ្រាត្រ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះអនុវត្តវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅគោលដៅមុខផ្សារស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ភ្នំពេញ។ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោក ពេជ្រ កែវមុន្នី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ, លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងដឹកនាំខណ្ឌមានជ័យ ,លោក ឌី រ័ត្នខេម
រុណ អភិបាលរងខណ្ឌមានជ័យ និងលោកវរសេនីយ៍ឯក ម៉េង វិមានតារាអធិការខណ្ឌមានជ័យ ។
ចំណែកកម្លាំងសរុបរួមមានចំនួន៦៥នាក់ ក្នុងនោះមានកម្លាំងសាលាខណ្ឌមានជ័យ ១០នាក់, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៤០នាក់ ស្រី៦នាក់ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ១៥នាក់។
ដោយឡែកក្នុងការអនុវត្តបម្រាមគោចរ របស់គណៈបញ្ជាការឯកភាពខណ្ឌមានជ័យឃើញមានម៉ូតូឆ្លងកាត់១១គ្រឿង និងរថយន្តចំនួន ៣គ្រឿង មនុស្ស១៥នាក់ ស្រី២នាក់ ក្នុងនោះបានធ្វើការផាកពិន័យម៉ូតូ៥គ្រឿង ថវិកា១លានរៀល និងមិនមានការឃាត់រថយន្តមករក្សាទុកនោះទេ។ ដោយបានអនុញ្ញាតឱ្យធ្វើដំណើរបន្តចំពោះអ្នកមានឯកសារបេសកកម្មការងារ, បុគ្គលិកពេទ្យ, គ្រួពេទ្យ, កងកម្លាំង និងអ្នកមានបញ្ហាសុខភាព(មានអ្នកជំងឺ) ។
ក្រោយប្រតិបត្តិការចប់ ជាលទ្ធផលការអនុវត្តបម្រាមគោចរ៖
– មិនមានបញ្ហាប្រឈម ។
– ប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ច
– ស្ថានភាពតាមដងផ្លូវតូចធំទូលាយស្ងប់ស្ងាត់ មិនមានបញ្ហា៕
ដោយ៖សហការី