ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកពញាឮឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកណ្តាល : ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រីឯបក្ខពួក៣នាក់ទៀតបានរត់គេចខ្លួនរួច ខណះដែលពួកគេកំពុងប្រមូលផ្តុំគ្នាធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ១៤ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនិឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៦និង ៤០នាទី ស្ថិតត្រង់ចំណុរោងកម្មករស្នាក់នៅ ក្នុងភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ឈ្មោះ ចិន វុិត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម និងបក្សពួក៣នាក់ទៀតដែលគេចខ្លួននោះពុំស្គាល់អត្តសញ្ញាណឡើយ។
ក្រោយឃាត់ខ្លួនបានចាប់យកវត្ថុតាងរួមមាន៖
១-សារធាតុញៀនមេតំហ្វេតាមីន (ice) ចំនួន៤កញ្ចប់ = ទម្ងន់៩, ៣២ក្រាម។
២-សម្ភារវេចខ្ចប់ និងសម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន ។
៣-ទូរសព្ទ័១គ្រឿង ម៉ាក Nokia ចុចពិល ។
៤-កូនកាបូបតូច២សម្រាប់ដាក់ថ្នាំញៀន ។
៥-ដាវ ១ដើម ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

ដោយ៖ស សម


ចែករំលែក៖