ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីបេីកឆ្លងផ្លូវដែកមិនប្រយ័ត្នត្រូវរថភ្លេីងបុករងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តបែនដឹកដីមួយគ្រឿងបេីកឆ្លងផ្លូវដែកទាំងឃេីញរថភ្លេីងបេីកមកជិតដល់ហេីយក៏ត្រូវរថភ្លេីងបុកបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ព្រឹក​ ថ្ងៃទី៧​ ខែសីហា​ ឆ្នាំ២០២១​ នៅភូមិភ្លេីងឆេះរទះលិច​ សង្កាត់ភ្លេីងឆេះរទះ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តបែនដឹក​មួយគ្រឿងពណ៌ស​ ពាក់ស្លាកលេខកំពង់ចាម3A 4157 ធ្វេីដំណេីរស្របជាមួយផ្លូវរថភ្លេីងបន្ទាប់មកក៏មានរថភ្លេីងមួយខ្សែរថពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញមកពីក្រោយ​ទាំងស៊ីផ្លេមិនឈប់ ភ្លាមនោះស្រាប់រថយន្តបួងបង្កូតបត់ស្តាំឆ្លងផ្លូវរថភ្លេីងខណៈជិតផុតស្រាប់តែរថភ្លេីងមកដល់ល្មមបុករុញបណ្តាលឱ្យរងការខូចខាតគាបជាប់គ្នា​ សំណាងមិនមានមនុស្សរងរបួស។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុ​ និងទាក់ទងទៅជំនាញមកស្ទូចរថយន្តចេញយកទៅរក្សាទុករងចាំដំណាងរថភ្លេីងដោះស្រាយជាមួយម្ចាស់រថយន្តនៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖