ព័ត៌មានទាន់ហេតុការណ៍៖

Jordan Pisey ទទួលបានត្រឹមចំណាត់ថ្នាក់​លេខ​៩ លើ​វិញ្ញា​សា​លោត​ទឹក​កម្ពស់ ១០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាម CAMSOC មុននេះបន្តិចបានបញ្ជាក់ថា៖ កីឡាករលោតទឹកជម្រើសជាតិអាមេរិក ដើម​កំ​ណើត​ខ្មែរ Jordan Pisey Windle បាន​បញ្ចប់​ការ​ប្រ​កួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​វិញ្ញា​សា​លោត​ទឹក​កម្ពស់ ១០ម៉ែត្រ នៃ​ព្រឹត្តិ​ការណ៍​កី​ឡា​អូឡាំ​ពិក​រដូវ​ក្ដៅ ទី​ក្រុង​តូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅ​ប្រ​ទេស​ជប៉ុន​ហើយ ដោយ​ទទួល​បាន​ត្រឹម​ចំ​ណាត់​ថ្នាក់​លេខ៩ ប៉ុណ្ណោះ ។

នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នាមជ្ឈមណ្ឌលហែលទឹក Tokyo Aquatics Center នេះ Jordan Pisey រកបាន ៤០៧.៩០ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រ​កួត ៦ជុំ ដែល​នាំ​ឲ្យ​កី​ឡា​ករ​មាន​ឈាម​ជ័រ​ជា​ជន​ជាតិ​ខ្មែរ​រូបនេះ បញ្ចប់​ត្រឹម​ចំ​ណាត់ថ្នាក់លេខ៩ ដូច​កាល​ពីវគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដែរ ។

ដោយឡែកកីឡាករទទួលបានមេដាយលើវិញ្ញាសាលោកទឹកកម្ពស់ ១០ម៉ែត្រនេះ មេដាយមាស បានទៅកីឡាករចិន Cao Yuan រកបាន ៥៨២.៣៥ពិន្ទុ, មេដាយប្រាក់ បានទៅកីឡាករចិនដូចគ្នា Yang Jian រកបាន ៥៨០.៤០ពិន្ទុ និងមេដាយសំរឹទ្ធ បានទៅកីឡាករអង់គ្លេស Daley Thomas រកបាន ៥៤៨.២៥ពិន្ទុ ៕

ដោយ៖ សិលា


ចែករំលែក៖