អត្ថបទសុខភាព៖ ប្រហែលជាអ្នកដែលចូលចិត្តផឹកកាហ្វេអាចនឹងរីករាយ នៅពេលដែលដឹងថាមានការសិក្សាស្រាវជ្រាវមួយ បានបញ្ជាក់ឱ្យដឹងថា៖ ការផឹកកាហ្វេមួយកែវតូច ក្នុងមួយថ្ងៃអាចបន្ថយហានិភ័យនៃជំងឺកូវីដ-១៩ ចំនួន១០ភាគរយ។ នេះបេីយោងតាមការសិក្សាស្រាវជ្រាវនេះបានចុះផ្សាយនៅទស្សនាវដ្តី Nutrients។
ជាក់ស្ដែងទស្សនាវដ្តី Nutrients ត្រូវសារព័ត៌មានបរទេសយកមកដកស្រង់ចេញផ្សាយនៅដើមខែសីហា ឆ្នាំ២០២១នេះ គេយល់ថា៖ កាហ្វេអាចជួយ កាត់បន្ថយការជំងឺកូវីដ-១៩ ដោយសារតេស្តតួនាទីរបស់វានៅក្នុងការជួយដល់ ប្រព័ន្ឋភាពស៊ាំ។ មិនតែប៉ុណ្ណោះគេបានប្រៀបធៀបអ្នកផឹកកាហ្វេយ៉ាងហោចណាស់មួយកែវតូច ទៅនឹងអ្នកដែលមិនផឹកកាហ្វេឬក៏ផឹកកាហ្វេតិចជាងនេះ។
ដោយឡែកលោក សាស្ត្រាចារយ្យ ខន ណេលីស ខាងផ្នែកវេជ្ជសាស្ត្របង្ការនៅមហាវិទ្យាល័យ វេជ្ជសាស្ត្រនៃ សាកលវិទ្យាល Northwestern បានដឹកនាំការសិក្សាស្រាវជ្រាវនេះ។ លោកបាននិយាយថា លោក មានចំណាប់អារម្មណ៍ចង់ដឹងទំនាក់ទំនងអាហារនឹង កូវីដ១៩ ពីព្រោះយើងដឹង ថាអាហារ មានឥទ្ឋិពលលើប្រព័ន្ឋភាពស៊ាំចំណែកកូវីដ១៩ ក៏ទាក់ទងនឹងប្រព័ន្ឋភាពស៊ាំដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកវិទ្យសាស្ត្រព្រមានថាវាមិនមានន័យថាកាហ្វេឬអាហារអាចជំនួសវ៉ាក់សាំងបានទេ។ វ៉ាក់សាំងគឺជាអាវុធសំខាន់បំផុតទប់ទល់ នឹងកូវីដ១៩។
គួរជម្រាបថា មនុស្សចំនួន៣៨០០០នាក់ ដែលបានធ្វើតេស្តកូវីដ-១៩ បានចូលរួមនៅក្នុងការសិក្សាស្រាវជ្រាវនេះ។
ជាមួយគ្នានេះ គេក៏បានរកឃើញថាអ្នកផឹកកាហ្វេយ៉ាងតិចមួយកែវតូចក្នុងមួយថ្ងៃបន្ថយហានិភ័យកូវីដ១៩ចំនួន១០ភាគរយ បើប្រៀបធៀបជាមួយអ្នកមិនផឹកកាហ្វេនិងអ្នកផឹកកាហ្វេ តិចជាងនេះផងដែរ៕ដោយ៖សហការី
ប្រភពពី៖ health.com.kh