ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌព្រែកព្នៅ ចុះត្រួតពិនិត្យការជម្រុញក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យអាយុ១២ឆ្នាំដល់ ក្រោម១៨ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ នៅថ្ងៃសៅរ៍១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានចុះសំណេះសំណាល និងត្រួតពិនិត្យការជម្រុញក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅទីតាំងចាក់វ៉ាក់សាំងចំនួន០៤ទីតាំង ក្នុងភូមិសាស្តខណ្ឌព្រែកព្នៅ ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ផ្តល់ជូនមួយទីតាំងទទួលបាន៖ ១. ទឹកសុទ្ធចំនួន១០កេស និង២. ម៉ាស់២កេសធំ ។

គួរបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ ជារៀង រាល់ យប់ ក៏បានបន្តចុះល្បាត ការងារសន្តិសុខ និងដាក់គោលដៅបម្រាមគោចរ ដេីម្បីអនុវត្តសេចក្តីសម្រេចលេខ ២៤៩/២១ សសរ ចុះថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌព្រែកព្នៅផងដែរ៕

ដោយ ៖សហការី


ចែករំលែក៖