ក្រុមអ្នកមានបុណ្យ Barcelona បានប្រកាសថា តារាឆ្នើមនិងម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យកាល Lionel Messi នឹងចាកចេញពីក្លិបបន្ទាប់ពីស្នាក់នៅ១៨ឆ្នាំ។
សារព័ត៌មាន CNA បានផ្សាយថា ក្លិប Barcelona បានអះអាងថាបទប្បញ្ញត្តិហិរញ្ញវត្ថុដែលដាក់ដោយ La Liga នឹងរារាំងពួកគេពីការរក្សាខ្សែប្រយុទ្ធ Lionel Messi ដែលមិនធ្លាប់មាន។
មានសំណួរសួរថា តើនឹងមានអ្វីបន្តសម្រាប់ Messi? តើ Messi អាចនឹងសម្រេចចិត្តក្រោយពីលេចឮព័ត៌មានមិនបន្តកុងត្រាជាមួយ Barcelona ? CNA បានដកស្រង់សារព័ត៌មានរ៉យទ័រពីហេតុផល៣ចំណុចដូចខាងក្រោម៖
១. ក្លិប Manchester City
នៅពេល Messi សុំចាកចេញពី Barcelona នៅរដូវក្តៅឆ្នាំ២០២០ គាត់ត្រូវបានគេរំពឹងថា នឹងភ្ជាប់ទំនាក់ទំនងជាមួយអតីតគ្រូបង្វឹក Pep Guardiola នៅ Manchester City។
ទោះយ៉ាងណាក៏ដោយជាមួយនឹងក្រុម Man City មើលទៅដូចជាពួកគេបានផ្លាស់ប្តូរការចុះហត្ថលេខាជាមួយកីឡាករ Jack Grealish ហើយរាយការណ៍ថា ពួកគេភ្ជាប់ជាមួយខ្សែប្រយុទ្ធ Harry Kane របស់ក្លិប TottenhamHotspur ដែលនេះ ហាក់ដូចជាត្រូវបានបិទផ្លូវដោយខ្សែប្រយុទ្ធអាហ្សង់ទីនMessi ។
២. ក្លិប Paris St-Germain
ក្លិបមួយក្នុងចំណោមក្លិបមួយចំនួននៅក្នុងពិភពបាល់ទាត់ដែលអាចមានលទ្ធភាពទទួលបានប្រាក់ឈ្នួលរបស់គាត់ គឺក្លិប PSG ត្រូវបានគេភ្ជាប់ទៅនឹងការផ្លាស់ប្តូរសម្រាប់ Messi ចាប់តាំងពីពួកគេត្រូវបានគ្រប់គ្រងដោយQatari Sports វិនិយោគក្នុងឆ្នាំ២០១១ ។
ជាមួយមិត្តរួមជាតិ Mauricio Pochettino នៅដឹកនាំលីគកំពូលបារាំង អតីតមិត្តរួមក្រុម និងមិត្តភក្តិជិតស្និទ្ធិ Neymar និង Kylian Mbappe ដែលជាដៃគូប្រយុទ្ធដ៏មានសក្តានុពល Messi អាចបង្ហាញពីចំណុចល្អក្នុងការស្វែងរកជ័យជំនះសម្រាប់ Champions League ។
៣. បន្តស្នាក់នៅ Barcelona
អ្នកសង្កេតការណ៍ខ្លះជឿជាក់ថា ការប្រកាសនេះគឺជាការអំពាវនាវដ៏ធំមួយចំពោះការរអាក់រអួលរបស់លីគកំពូលអេស្ប៉ាញ La Liga ពីក្លិប Barcelona ។
ពួកគេនិយាយថា កីឡាករឆ្នើមនៅលើពិភពលោករូបនេះនឹងចាកចេញពីលីគដោយសារតែឧបសគ្គដែលកំណត់ដោយលីគដើម្បីធ្វើឱ្យ La Liga បន្ធូរបន្ថយបទបញ្ជាលេងដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុរបស់ពួកគេទើបអាចឲ្យអនុញ្ញាតឱ្យគាត់បន្ត។
ប្រសិនបើនោះជាករណីមែននោះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយដោយប្រធានលីគលោក Javier Tebas តែងតែរិះគន់ស្ថានការណ៍ហិរញ្ញវត្ថុរបស់ក្លិបជាញឹកញាប់ ហើយថ្មីៗនេះបាននិយាយម្តងទៀតថា ពួកគេត្រូវការកាត់បន្ថយប្រាក់ឈ្នួលយ៉ាងខ្លាំងដើម្បីរក្សា Messi ។
ទោះលទ្ធផលបែបណាក៏ដោយ បើសិនជាការចាកចេញពី Barcelona របស់ Messi មានពិតមែននោះ ក្លិបអាចនឹងរង្គោះរង្គើ ដោយសារតែត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខអ្នកគាំទ្រនៅអេស្ប៉ាញ ពិសេសប្រជាប្រិយភាពរបស់ក្លិបទាំងមូល ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)