ព័ត៌មានទាន់ហេតុការណ៍៖

ហាង KFC ដែលមានទីតាំងទល់មុខ វិទ្យាល័យចតុមុខ ផ្ទះលេខ ៩៣ ផ្លូវព្រះនរោត្តម មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការទៅទីតាំងខាងលើនេះ !

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី8 ខែសីហា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19 បានបញ្ជាក់ឲ្យដឹងថា, ហាង KFC ដែលមានទីតាំងទល់មុខ វិទ្យាល័យចតុមុខ ផ្ទះលេខ ៩៣ ផ្លូវព្រះនរោត្តម មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការទៅទីតាំងខាងលើនេះ !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19 , សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ហាង KFC ដែលមានទីតាំងទល់មុខ វិទ្យាល័យចតុមុខ ផ្ទះលេខ ៩៣ ផ្លូវព្រះនរោត្តម សង្កាត់បឹងរាំង ខណ្ឌដូនពេញ

រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៦ ខែកក្កដា​ ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការទៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

ដោយ៖សិលា


ចែករំលែក៖