ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ឆ្ងល់រូបថតអនុស្សាវរីយ៍១សន្លឹក មិនច្បាស់ថារូបថតនេះថតនៅឯណា​ និង​ ក្នុងឆ្នាំណា?

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានបង្ហោះនូវរូប១សន្លឹកពីអតីតកាលអនុស្សាវរីយ៍ ដែលសម្ដេចមិនចាំ និងមិនទាន់ដឹងថានៅទីណា , ហើយនៅឆ្នាំណា ?

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា,
ប៉ុន្មានថ្ងៃមកនេះ​ ខ្ញុំទទួលបានរូបថតរបស់ខ្ញុំមួយសន្លឹក​ តែខ្ញុំមិនច្បាស់ថារូបថតនេះថតនៅឯណា​ និង​ ក្នុងឆ្នាំណា?

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានថ្លែងបន្តថា, ក្នុងទសវត្សរ៍ឆ្នាំ១៩៨០​ ខ្ញុំធ្វើដំណើរទៅតាមមូលដ្ឋានជាច្រើន​ តែខ្ញុំបែរជាមិនដែលបានឃើញរូបថតមួយសន្លឹកនេះទៅវិញ។

សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា, ខ្ញុំសូមបងប្អូនដែលបានថតរូបនេះឬបានដឹងអំពីរូបថតនេះ​ សូមជួយប្រាប់ខ្ញុំតាមរយៈចូលមករ៉ាយរ៉ាប់ក្នុងហ្វេសប៊ុកនេះតែម្តង។

សម្តេចតេជោ ហ៊ុនសែន ក៏ថ្លែងយ៉ាងខ្លីថា ខ្ញុំសូមអរគុណទុកជាមុន៕

ដោយ៖សុខ ខេមរា


ចែករំលែក៖