ខេត្តស្វាយរៀង ៖ នៅថ្ងៃទី០៧ និងថ្ងៃ០៨ ខែ សីហា ឆ្នាំ២០២១នេះ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន ជាតំណាងរួមជាមួយក្រុមការងារ នាំយកទេយ្យវត្ថុមួយចំនួនធំ និងបច្ច័យ ព្រមទាំងទៀនព្រះវស្សាវេរប្រគេនព្រះសង្ឃនៅតាមវត្តចំនួន២២ ស្ថិតនៅក្នុងក្រុងស្វាយរៀង និងស្រុកកំពង់រោទិ៍នៃខេត្តស្វាយរៀង ។ ដោយហេតុថាស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ព្រះសង្ឃនៅតាមទីអារាមមិនអាចនិមន្តបិណ្ឌបាត ហើយប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់ទៅប្រគេនព្រះសង្ឃដូចគ្រាមិននោះដែរ ដែលជាហេតុធ្វើឲ្យតាមទីអារាមមួយចំនួនធំតាមបណ្តាខេត្តនានាកំពុងប្រឈមនឹងការខ្វះខាត ។
ស្ថិតក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បានសំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើរ សួរសុខ ទុក្ខពីសំណាក់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ជូនដល់ពុកម៉ែ បងប្អូន លោកតា លោកយាយថា រដ្ឋាភិបាលកម្ពុជាស្ថិតក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ សូមអោយប្រជាពលរដ្ឋមេត្តាចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ដោយបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពប្រចាំថ្ងៃ ដើម្បីការពារពីជំងឺឆ្លងកូវីដ-១៩ ដូចជាការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់ពេទ្យ ឬក្រម៉ានៅកន្លែងមានមនុស្សជួបជុំគ្នាច្រើន ។ លោកបានបន្ថែមថា បើមានបងប្អូន កូន ចៅដែលទើបមកពីបរទេសត្រូវបញ្ជូនពួកគាត់ដាក់ដាច់ដោយឡែករយៈ ១៤ថ្ងៃសិន មុនអោយចូលរស់នៅជាមួយគ្នា ។
សូមបញ្ជាក់ផងដែរថា ក្នុងខេត្តស្វាយរៀងទាំងមូលមាន វត្តសរុប ២៤៥វត្ត ហើយវត្តដែលកំពុងប្រឈមនឹងការខ្វះខាតមានចំនួន ៧៥វត្ត ព្រោះថាវត្តទាំងនេះមានពុទ្ធិកសិក្សា មានសមនសិស្សជាច្រើនកំពុងនៅសិក្សារៀនសូត្រ ។
ការវេរប្រគេនទេយ្យវត្ថុ បច្ច័យ និងទៀនចំណាំព្រះវស្សានេះធ្វើឡើងស្របពេលព្រះរាជាណាចក្រកម្ពុជាកំពុងប្រតិបត្តិពិធីបុណ្យចូលព្រះវស្សា ជាពិសេស
ទៅទៀតនោះ គឺទីអារាមដែលកំពុងប្រឈមនឹងការខ្វះខាតកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ ។
បណ្តាវត្តទាំង ១៤ក្នុងស្រុកកំពង់រោទិ៍មានដូចជា៖
១-វត្តអង្គរំដួល ក្នុងភូមិខ្សែត្រ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍
២-វត្តព្រះពន្លា ក្នុងភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍
៣-វត្តព្រៃម្នាស់ ក្នុងភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទិ៍
៤-វត្តឯក ក្នុងភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍
៥-វត្តសន្សំកុសល ភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍
៦-វត្តកោះត្រាច ក្នុងភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍
៧-វត្តព្រៃចារ ភូមិព្រៃចារ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍
៨-វត្តស្វាយបទុម ក្នុងភូមិព្រៃរបឺស ឃុំត្នោត ស្រុកកំពង់រោទិ៍
៩-វត្តត្រពាំងព្រីង ក្នុងភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទិ៍
១០-វត្តពោធិ៍រុក្ខារាម ក្នុងភូមិព្រៃផ្អាវ ឃុំសំឡី ស្រុកកំពង់រោទិ៍
១១-វត្តបន្ទាយក្រាំង ក្នុងភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍
១២-វត្តទួលអំពិល ក្នុងភូមិសំយោង ឃុំសំយោង ស្រុកកំពង់រោទិ៍
១៣-វត្តពោធិ៍ម្អម ក្នុងភូមិពោធិ៍ម្អម ឃុំត្នោត ស្រុកកំពង់រោទិ៍
១៤-វត្តគោករការ ក្នុងភូមិកែវជៈ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍
ហើយវត្តចំនួន ០៩ទៀតក្នុងក្រុងស្វាយរៀងមានរាយនាមដូចខាងក្រោម៖
១-វត្តព្រះពុទ្ធស្វាយរៀង ក្នុងភូមិតាណ៍ សង្កាត់ស្វាយតឿ
២-វត្តកោះជុំ ក្នុងភូមិតារាងបាល់ សង្កាត់គយត្របែក
៣-វត្តព្រះទន្លេ ក្នុងភូមិព្រះពន្លា សង្កាត់សង្ឃ័រ
៤-វត្តមុនីសាលា ក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ
៥-វត្តសន្តិភាព ក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង
៦-វត្តព្រៃឆ្លាក់ ក្នុងភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់
៧-វត្តចេក ក្នុងភូមិទទា សង្កាត់ចេក
៨-វត្ក្រសាំងជ្រំ ក្នុងភូមិក្រសាំង សង្កាត់សង្ឃ័រ
៩-វត្តជម្ពូព្រឹក ក្នុងភូមិថ្មី សង្កាត់សង្ឃ័រ
ទេយ្យវត្ថុដែលវេរប្រគេនក្នុងវត្តនីមួយៗរួមមាន:
១-អង្ករ ចំនួន ១តោន ស្មើនឹង ១០០០គីឡូ
២-ត្រីខ ចំនួន ០១កេស ស្មើ ១០០កំប៉ុង
៣-មី ចំនួន ១០កេសធំ
៤-ភេសជ្ជៈ Carabao ៣កេស
៥-ត្រីងៀត ១០ គីឡូ
៦-សាច់ក្រក់ ១០ គីឡូ
៧-សាច់ជ្រូកផាត់ ១០ គីឡូ
៨-ទឹកដោះគោខាប់ ២កេស ស្មើ ៩៦កំប៉ុង
៩-កាហ្វេ ចំនួន ៥កញ្ចប់ធំ ស្មើ ២៥០កញ្ចប់តូច
១០-តែ ២គីឡូ
១១-ស្ករស ២៥ គីឡូ
១២-អំបិល ២៥ គីឡូ
១៣-ប៊ីចេង ១០ គីឡូ
១៤-ទឹកត្រី ៥យួរ ស្មើ ៣០ដប
១៥-ទឹកស៊ីអ៉ីវ ៥យួរ ស្មើ ៣០ដប
១៦-សាប៊ូដុំ ៣០ដុំ
១៧-ច្រាស និងថ្នាំដុសធ្មេញ ១០០ឈុត
១៨-ប្រេងកូឡា ០៥ដុំ ស្មើ ៦០ដប
១៩-ប្រេងខ្យល់ ០៥ដុំ ស្មើ ៦០ដប
២០-ម៉ាស់ ២០ប្រអប់ ស្មើនឹង ១០០០ម៉ាស់
២១-អាល់កុលសម្លាប់មេរោគ ០៤កាន ស្មើ ១២០លីត្រ
២២-ដបដាក់អាល់កុល 500ml ៤ដប
២៣-ដបសម្រាប់អាល់កុល ១០ដប
២៤-ស្លាដក់ ២៥៨អង្គ
២៥-ទៀនវស្សា ០១គូរក្នុងមួយវត្ត
២៦-ថវិកា ២លានរៀលក្នុងមួយវត្ត ។
ហើយក្រុមការងារក៏បានចែកជូនលោកយាយ លោកតា គណៈកម្មការវត្តចំនួន ៤៤៤នាក់ ដោយម្នាក់ៗទទួលបាន ឃីដ ០១ ដែលក្នុងនោះមានដូចជា:
១-ខោអាវ ០១ ឈុត
២-ក្រម៉ា ចំនួន ០១
៣-ច្រាស និងថ្នាំដុសធ្មេញ ០១ ឈុត
៤-សាប៊ូ ០១ដុំ
៥-ថ្នាំពេទ្យ ០១ប្រអប់
៦-អាល់កុលសម្រាប់មេរោគ ០១ដបតូច
៧-ម៉ាស់ ១០ ម៉ាស់
៨-សារ៉ុង ០១
៩-ប្រេងកូឡា ០១ដប
១០-ប្រេងខ្យល់ ០១ ដប ៕
ដោយ៖ សិលា