ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣​ ឃាត់ខ្លួនជនសង្ស័យ២នាក់​ ពីបទប៉ុនប៉ងលួច(យកទ្រព្យសម្បត្តិ)

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងផ្នែកអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ២នាក់​ ពីបទប៉ុនប៉ងលួច​ (ទ្រព្យសម្បត្តិ)​ កាលពីវេលាម៉ោង០០:៣០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​១១​ ខែសីហា​ ឆ្នាំ​២០២១​ ត្រង់ចំណុចកែងផ្លូវបុរីសូនី​ បត់ចូលទៅផ្លូវលូប្រាំ​ ស្ថិតនៅភូមិដំណាក់ធំ២​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ ។

លោកវរសេនីយ៍ត្រី​ ឯម​ ភារី​ នាយប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យទី៣​ បានឲ្យដឹងថា​ ជនសង្ស័យ២នាក់ដែលឃាត់ខ្លួនរួមមាន​ ៖​ ទីឈ្មោះ​ ជា​ រ៉ានុត​ ភេទប្រុស​ អាយុ២១ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅផ្ទះជួល​ ភូមិព្រែកទាល់​ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ (មានផ្ទុកសារធាតុញៀន)​ ។ និងទី២​ ឈ្មោះ​ យុន​ ឆេន​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅផ្ទះជួល​ ភូមិព្រែកទាល់​ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ (មានផ្ទុកសារធាតុញៀន)​ ។​

លោកនាយប៉ុស្ដិ៍ស្ទឹងមានជ័យទី៣​ បានប្រាប់ឲ្យដឹងទៀតថា​ មុននិងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលេីគឺ​ កាលវេលាម៉ោង០០:៣០នាទីរំលងអាធ្រាត្រ​ឈានចូលថ្ងៃទី​១១​ ខែសីហា​ ឆ្នាំ​២០២១​ កម្លាំងផ្នែកអន្តរាគមន៍ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣​ បានធ្វេីការល្បាត​ ពួនស្ទាក់ក្នុងមូលដ្ឋានពេលមកដល់ចំណុចកែងផ្លូវបុរីសូនី​ បត់ចូលទៅផ្លូវលូប្រាំ​ ស្ថិតនៅភូមិដំណាក់ធំ២​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ ស្រាប់តែឃេីញជនសង្ស័យ២នាក់ខាងលេីមានការសង្ស័យក៏ឃាត់ធ្វេីការត្រួតពិនិត្យ​ ឆែកឃេីញមានដែកចុងស្រួចចំនួន២ដេីម​ និងសោរទីបលេខ៨មួយដេីមនៅជាប់ខ្លួនជនសង្ស័យឈ្មោះជា​ រ៉ានុត​ ក៏បាននាំខ្លួនយកមកសាកសួរនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣​តែម្ដង​ ។

​ បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលេី​ រួមទាំងវត្ថុតាង​ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី៣​ កសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ដេីម្បីអនុវត្តន៍បន្តតាមនីតិវិធី​៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖