ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច : សេចក្តីជូនដំណឹង ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសទី៣ ឬដូសជំរុញ

ចែករំលែក៖

ភ្នំពេញ, យោងលិខិតលេខ ៥៧៣/២១ គ.វ.ក-១៩ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ របស់គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ នៅរាជធានីភ្នំពេញនោះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមជម្រាបជូនដំណឹងដល់ លោក លោកស្រី និងមន្ត្រីជាប់កិច្ចសន្យា ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ដូសទី១ ដូសទី២ រួចរាល់ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ ឬដួសទី៣ ទៅតាមកាលបរិច្ឆេទ ពេលវលា និងទីកន្លែង ដូចមានខាងក្រោម៖
ឯកសារដែលត្រូវភ្ជាប់ជាមួយនៅពេលចាក់វ៉ាក់សាំង៖
១.ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩
២,ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យា
៣.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះកាលពីចាក់វ៉ាក់សាំងដូសទី១ ជាមួយគ្នានេះ សូម លោក លោកស្រី និងមន្ត្រីជាប់កិច្ចសន្យាអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជាដែលជា យុទ្ធនាការអនុវត្តយុទ្ធសាស្ត្រដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា។អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី និងមន្ត្រីជាប់កិច្ចសន្យា អនុវត្តតាមសេចក្ដីដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សិលា


ចែករំលែក៖