ព័ត៌មានទាន់ហេតុការណ៍៖

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ១៨៥.៥១គីឡូក្រាម ត្រូវបានដកហូតនៅខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ នៅថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ​ បានចុះត្រួតពិនិត្យផលិតផលនៅតាមបណ្តា​ ហាង និងផ្ទះលក់ទំនិញ ស្ថិតក្នុងឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

គួរជម្រាបថា​ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូតនូវផលិតផលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ១៨៥.៥១គីឡូក្រាមរួមមាន៖
-មីកំប៉ុង មានចំនួន ១៣២កំប៉ុង ស្មើ ៧.៩២គីឡូក្រាម
-មីឡូ​ មានចំនួន ៨០កំប៉ុង ស្មើ ១៤.៤លីត្រ
-ទឹកសណ្តែក មានចំនួន ៦កំប៉ុង ស្មើ ០.៧៥លីត្រ
-កម្ទេចមីខូចគុណភាព មានចំនួន ៣៩កញ្ចប់ធំ និង២៥កញ្ចប់តូច ស្មើ ១០.១គីឡូក្រាម
-នំដូងខូចគុណភាព មានចំនួន ៦.៥គីឡូក្រាម
-ទឹកដោះគោមានចំនួន ១១២កំប៉ុង ស្មើ ២០.១៦លីត្រ
-ទឹកក្រូច មានចំនួន ៤៨ដប ស្មើ ៦០លីត្រ
-ទឹកក្រូចដបធំមានចំនួន ១២ដប ស្មើ ៣៧.២លីត្រ
-នំស្រួយ មានចំនួន ២កញ្ចប់ ស្មើ ១២.៤៨គីឡូក្រាម
-នំ មានចំនួន មាន ៤កញ្ចប់ធំ ២៥កញ្ចប់តូច ស្មើ ១៦គីឡូក្រាម៕

ដោយ៖ សហការី


ចែករំលែក៖