ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូវ៉ាជែងមិនប្រកាន់ស្ដាំបុកម៉ូតូបើកបញ្ច្រាសគ្នារបួសមនុស្ស២នាក់ទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូដែលបើកបញ្ច្រាសទិសគ្នា ហើយបុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី១១ ខែសីហា​ឆ្នាំ២០២១នៅផ្លូវលេខ៣១៧B ស្ថិតក្នុងភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសបង្កហេតុមានឈ្មោះ សឿន សេរីកុសល់ អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិកំពោតម្រាក់ ឃុំព
ពែត ស្រុកស្វាយទាប ជិះម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១J-៥៤៧២ខូចខាតយ៉ាងដំណំ។

ចំណែកស្ត្រីរងគ្រោះមានឈ្មោះគង់ ឡៃអាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ​ មានទីលំនៅភូមិទួលច្រេស ឃុំពពែត ស្រុកស្វាយទាប។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១J-៥៤៧២ លើផ្លូវលេខ៣១៧B ហើយបើកវ៉ាជែងខ្វះការប្រុងប្រយ័ត្នស្រាប់តែទៅបុកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១N-៦៧៤៧ ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នករងរបួសទាំង២នាក់ត្រូវបានសមត្ថកិច្ចដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិតនិងធ្វើការវាស់វែងអូសយកមធ្យោបាយធ្វើដំណើរទៅកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាបដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖