ព័ត៌មានទាន់ហេតុការណ៍៖

តោខៀវ Chelsea លើកពាន Super Cup ជាលើកទី២ដោយបាល់ប៉េណាល់ទី

ចែករំលែក៖

ក្រុមតោខៀវ Chelsea បានផ្តួលក្រុម Villarreal ក្នុងលទ្ធផល ៦-៥ ក្នុងការទាត់បាល់ប៉េណាល់ទីដើម្បីលើកពាន Uefa Super Cup ជាលើកទីពីរបន្ទាប់ពីបញ្ចប់ការប្រកួតរយៈពេល១២០នាទីនៅទីក្រុង Belfast ក្រោយពីលទ្ធផលស្មើគ្នា១ទល់១។

អ្នកចាំទីបម្រុង Kepa Arrizabalaga បានជួយសង្គ្រោះប្រធានក្រុម Raul Albiol នៅកីឡដ្ឋាន Windsor Park ដែលបានចាប់ផ្តើមយ៉ាងល្អសម្រាប់ក្រុមតោខៀវជាមួយនឹងការបង្ហាញពីទម្រង់លេងយ៉ាងល្អនៅតង់ទី១មុនពេលក្រុមអេស្ប៉ាញ Villarreal បានវាយបកចូលក្នុងការប្រកួតវិញបន្ទាប់ពីបញ្ចប់ការប្រកួត។

Hakim Ziyech របស់ក្រុមតោខៀវ Chelsea រកបាន១គ្រាប់នាំមុខនៅតង់ទី១ នាទីទី២៧ ប៉ុន្តែនៅតង់ទី២ កីឡាករ Gerard Moreno រកបាន១គ្រាប់តាមស្មើនៅនាទីទី៧៣ ហើយលទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួតក្នុងម៉ោងបន្ថែម។

ក្រោយពីប្រកួតស្មើគ្នា១ទល់១ អាជ្ញាកណ្តាលបានផ្តល់បាល់កាត់សេចក្តីប៉េណាល់ទី ដោយក្រុមតោខៀវ Chelsea ជាអ្នកស៊ុតបាល់ប៉េណាល់ទីមុន ប៉ុន្តែមិនចូល ហើយក្រុម Villarreal ក៏ស៊ុតមិនចូលចំនួន២គ្រាប់ ខណៈដែល Chelsea ស៊ុតចូល៦គ្រាប់។ ជាលទ្ធផលក្រុមតោខៀវឈ្នះក្នុងលទ្ធផលប៉េណាល់ទី៦គ្រាប់ទល់នឹង៥គ្រាប់។

នេះជាលើកដំបូងដែលការប្រកួត Super Cup ត្រូវបានធ្វើឡើងនៅប្រទេសអៀរឡង់ខាងជើង ហើយអ្នកទស្សនាចំនួន១៣.០០០ នាក់បានបង្កើតបរិយាកាសអស្ចារ្យនៅពហុកីឡដ្ឋាន Belfast ដែលជាចំនួនអ្នកចូលរួមខ្ពស់បំផុតនៅក្នុងព្រឹត្តិការណ៍កីឡាណាមួយនៅក្នុងប្រទេសចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖