ខេត្តសៀមរាប៖ ទទួលព័ត៌មានផ្លូវការពីរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា, នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ សាខាសមាគមសហគ្រិនវ័យក្មេងកម្ពុជាខេត្តសៀមរាប បាននាំយកប៉ៅអ៉ីចល័ត ចំនួន៣០ មកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្នុងការចូលរួមប្រយុទ្ធប្រឆាំង និង កាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត ។
ក្នុងនាមលោក ទៀ សីហា អភិបាលខេត្ត លោក ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏ សប្បុរសធម៌ របស់សាខាសមាគមសហគ្រឹនវ័យក្មេងកម្ពុជាខេត្ត ដែលបានផ្តល់ជូននូវសម្ភារៈ ក្នុងកិច្ចបម្រើដល់យុទ្ធនាការ ប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ជម្ងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តសៀមរាប សំខាន់សម្រាប់យកទៅប្រើប្រាស់នៅតាមមណ្ឌល ចត្តាឡីស័ក ។ លោកក៏បានជម្រាបជូនដល់សប្បុរសជនថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភះ ២០២១នេះ អាជ្ញាធរខេត្តបានធ្វើការពង្រីកបន្ថែមនូវមណ្ឌលចត្តាឡីស័ក ជា ច្រើនកន្លែង ក្នុងការទទួលបងប្អូនធ្វើចំណាកស្រុកមកពីក្រៅប្រទេស ព្រមទាំងទីកន្លែងសម្រាប់ធ្វើការព្យាបាល អ្នកវិជ្ជមាន ជម្ងឺកូវីដ-១៩ផងដែរ ។
ក្នុងនោះលោកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្ត សៀមរាប សូមបងប្អូនត្រូវចូលរួមសហការអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ឲ្យមានប្រសិទ្ធភាព ខ្ពស់បំផុត និង បន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង ៕
ដោយ៖ សិលា