ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេងម្នាក់មិនដឹងជាមានវិបត្តិអ្វីទេបានសម្រេចចិត្តមកលោតទឹក​សម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាតែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ប្រហែលជាមានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញហើយទើបបានសម្រេចចិត្តមក​លោតទឹក​សម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែមិនបានសម្រេចព្រោះត្រូវបានប្រជាពលរដ្ឋជួយទាន់ពេលវេលា។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ១និង២០នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមសម្តីរបស់យុវតីដែលប៉ងលោតទឹកសម្លាប់ខ្លួននោះបានឱ្យដឹងថា ខ្លួននាងមានវិបត្តិក្នុងគ្រួសារ ធ្វើឱ្យនាងពិបាកចិត្តគិតអ្វីមិនចេញក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វានេះតែម្ដងទៅ។ នាងបានឱ្យដឹងទៀតថា នាងរស់នៅម្ដុំផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគាត់ឃើញនារីវ័យក្មេងនេះដើរឡើងលើស្ពាន​ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែត្រូវបាន ប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើស្ពាន បានចុះទៅជួយទាញដៃទាន់ពេល និងបាននាំចុះទៅគោលដៅ​រង្វង់មូលកួចកាណុង ដែលជាគោលដៅរបស់សមត្ថកិច្ចប្រចាំការដើម្បីឱ្យជួយធ្វើអន្តរាគមន៍។បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានសួរនាំរកសាច់ញាតិ ដើម្បីឱ្យមកយកនាងត្រឡប់ទៅផ្ទះវិញ៕

ដោយ៖ ជ្រោយ ពេជ្រ


ចែករំលែក៖