ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុកម៉ូតូបណ្តាលឲ្យក្មេងស្រី២នាក់ស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រថយន្តធុនធំបុកម៉ូតូបណ្តាលឲ្យក្មេងស្រី២នាក់ស្លាប់ ហើយអ្នកបើករថយន្តព្យាយាមបើករថយន្តយកផ្លុងចោលរួចគេចខ្លួនបាត់។ ហេតុការគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង ៧:៤០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១៣-១៤ ចំណុចភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថាអ្នកបើកបរម៉ូតូមានឈ្មោះ ណេត ស្រីរីន អាយុ២២ឆ្នាំ ជាអ្នកឌុប និងឈ្មោះ ណេត ស្រីលីន អាយុ១២ឆ្នាំ ជាអ្នកជិះពីក្រោយ អ្នកទាំងពីររស់នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ប្រភពពត៍មានពីមន្ត្រីនគរបាលចរាចរណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តធុនធំមួយគ្រឿង ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-2237 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខត្បូងឃ្មុំ 4A-1683 បើកតាមផ្លូវជាតិលេខ៤៤ ខណៈមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-2240 ដែលបើកបរបញ្ច្រាស់ទិសគ្នាបណ្តាលឲ្យក្មេងស្រី២នាក់ស្លាប់នៅនឹងកន្លែង។ក្រោយកើតហេតុអ្នកបើករថយន្ត បានព្យាយាមបើកគេចចេញពីកន្លែងកើតហេតុរហូតដល់គីឡូម៉ែត្រលេខ៤៦-៤៧ ក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ទុករថយន្ត ចុះគេចខ្លួនបាត់ ។បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំយករថយន្តបង្ករទៅរក្សាទុកនៅប៉ុស្តិ៍ខ្ទុំក្រាំង ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ជ្រោយ ពេជ្រ


ចែករំលែក៖