ព័ត៌មានទាន់ហេតុការណ៍៖

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ យកអំណោយចែកជូនដល់មន្រ្តីនគរបាលជាតិចំនួន ១១នាក់ ដែលមានជីវភាពលំបាក

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃ សុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនិងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ យកអំណោយចែកជូនដល់មន្រ្តីនគរបាលជាតិចំនួន ១១នាក់ ដែលមានជីវភាពលំបាក។ លោកអធិការខណ្ឌបានអោយដឹងថា៖ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតិអោយលោក នាំយកអំណោយចែកជូនដល់មន្រ្តីនគរបាលជាតិចំណុះអោយខណ្ឌសែនសុខចំនួន ១១នាក់ ដែលមានជីវភាពលំបាកខ្វះខាតដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគាត់បានមួយចំណែកខណៈជំងឺកូវីដ១៩កំពុងតែរីករាលដាលទូទាំងប្រទេស។
លោកអធិការបញ្ជាក់ថាអំណោយដែលផ្តល់ជូននោះគឺក្នុងម្នាក់ៗទទួលបាន អង្ករ ០១ប៉ាវ មី ០១កេស ទឹកសុទ្ឋ ០១កេស និងថវិកាចំនួន ២០,០០០រៀល ។
លោកអធិការក៏បានផ្តាំផ្ញើដល់មន្ត្រីនគរបាលក្រោមឱវាទរបស់ទាំងត្រូវខិតខំបំពេញការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយបានល្អផងដែនិងត្រូវចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន និង៣កុំ៣ការពារ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖