ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយ នៃក្រុមសភាជាតិអាយប៉ា-កម្ពុជា ក្រោមអធិបតីភាពលោក ឈាង វុន ប្រធានគណៈកម្មការទី៥ រដ្ឋសភា និងជាប្រធានគណៈកម្មាធិការនយោបាយ នៃក្រុមសភាជាតិអាយប៉ា-កម្ពុជា តាមប្រព័ន្ធនិម្មិត (Online) ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការគាំទ្ររបស់សភា ស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា ដែលជារបៀបវារៈបន្ទាន់ ស្នើដោយប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅសាលប្រជុំគណៈកម្មការទី១០ វិមានព្រឹទ្ធសភា ទទួលការផ្សាយចេញពីវិមានរដ្ឋសភា៕
ដោយ៖ សិលា