ភ្នំពេញ, វាសនាប្រជាជនអាហ្គានីស្ថានត្រូវធ្លាក់ចូលសង្គ្រាមសុីវិល! ក្រុមតាលីបង់ត្រូវបានទម្លាក់ពីអំណាចនៅឆ្នាំ២០០១ពោលរយ:ពេល២០ឆ្នាំបានក្លាយជាក្រុមឧទ្ទាមប្រឆាំងជាមួយកងទ័ពសម្ពន្ធ័មិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិក។ នេះជាការលើកឡើង ពី លោក ហេង រតនា អគ្គនាយកសូនីម៉ាកកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែសីហាឆ្នាំ២០២១។
លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាកបានថ្លែងបន្តថា, ឥឡូវនេះក្រុមតាលីបង់កំពុងតែប្រកាសជ័យជំនះលេីកងទ័ពសម្ពន្ធ័មិត្តហេីយ! ។
លោកលើកឡើងថា, តាមព័ត៌មានអន្តរជាតិនានា បានឱ្យដឹងថាកំលាំងរដ្ឋាភិបាលអាហ្គានីស្ថានអាចគ្រប់គ្រងប្រទេសតែប្រមាណ១៥-២០%ប៉ុណ្ណោះ កំលាំងក្រុមតាលីបង់ហ៊ុំពន្ធ័ស្ទេីតែទូទាំងប្រទេសទៅហេីយ។ គេដឹងថា រយ:ពេលសង្គ្រាមរបស់សហរដ្ឋអាមេរិកយូរបំផុតនៅបរទេសគឺស្ថិតនៅប្រទេសអាហ្គានីស្ថាននេះតែម្តងគឺ១៩ឆ្នាំ១០ខែ! បន្ទាប់មកគឺសង្គ្រាមនៅវៀតណាមគឺរយ:ពេល១៩ឆ្នាំ៤ខែ! ៕
ដោយ៖ សិលា