ក្រុងប៉ោយប៉ែត៖ កម្លាំងទាហានឈុតខ្មៅ សហការជាមួយកម្លាំងរបស់ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ បានចាប់ឃុំខ្លួនជនជាតិថៃ៣ ខណៈកំពុងលួចឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសកម្ពុជា ព្រមទាំងបុរសមេខ្យល់ម្នាក់ នៅបរិវេណភូមិណង យ៉ាកែវ ឃុំ/ស្រុកគោកឃ្យូង ខេត្តស្រះកែវកាលពីយប់រំលងអធ្រាត្រថ្ងៃទី១២សីហា ឈានចូលថ្ងៃទី១៣សីហា នេះមុនហ្នឹងនាំខ្លួនជនជាតិថៃទាំងនោះទៅសួរនាំនៅទីបញ្ជារការកងរយទី៤។
សមត្ថកិច្ខតាមព្រំដែនប្រាប់ថាៈ ក្រោយសមត្ថកិច្ចសួរនាំ បានឲ្យដឹងថា ស្រីជនជាតិថៃទាំង៣នាក់បានប្រាប់សមត្ថកិច្ចថា ត្រូវការទៅធ្វើការនៅប្រទេសកម្ពុជា ដោយរកការងារតាមរយៈផេកការងារ មានឈ្មោះថា”រកការងារប៉ោយប៉ែត អារញ្ញ-ស្រះកែវ”មិនបាច់ចំណាយលុយក្នុងការធ្វើដំណើរ ដោយសារខាងក្រុមហ៊ុនកាស៊ីណូអនឡាញ ជាអ្នកចេញឲ្យទាំងអស់។ក្រោយពីមកដល់ខេត្តស្រះកែវ មានរថយន្តទៅទទួលនៅរីសតមួយកន្លែង ក្នុងទឹកដីស្រុកអារញ្ញ រួចដឹកមកឲ្យសម្រាកនៅវាលស្រែក្នុងភូមិនើនស៊ូង ហ្នឹងមានមនុស្សមកនាំដើរតាមផ្លូវ ទៅរហូតដល់ទីតាំងដែលសមត្ថកិច្ចកំពុងរង់ចាំឃ្លាំមើល ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។តាមការបញ្ជាក់របស់បុរសមេខ្យល់ជនជាតិថៃ បានអះអាងថា ខ្លួនត្រូវគេជួលឲ្យនាំស្រ្តីជនជាតិថៃទាំង៣នាក់ ដោយបានទទួលថ្លៃឈ្នួលក្នុងម្នាក់២,០០០បាត ពីអ្នកជួលជនជាតិខ្មែរ មានឈ្មោះនៅក្នុងLiteថា Sin to អោយនាំទៅព្រំដែនកម្ពុជា ហ្នឹងមានជនជាតិខ្មែរមកទទួល នឹងនាំចូលក្នុងទឹកដីខ្មែរ៕
ដោយ៖ វណ្ណា