ខេត្តព្រៃវែង៖ បេីយោងការបញ្ជាក់ពីហ្វេសប៊ុកផ្លូវការរបស់លោកជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានបញ្ជាក់នៅព្រឹកថ្ងៃចន្ទទី១៦ ខែសីហា ឆ្នាំ២០២១នេះថា៖ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២៧នាក់,ជាសះស្បើយចំនួន ៤៥នាក់ និងស្លាប់ ចំនួន៣នាក់ នៅមូលដ្ឋានក្នុងក្រុង និងស្រុកកចំនួន១១ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ។
រដ្ឋបាលខេត្ត បានបញ្ជាក់បន្ថែមថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២៧នាក់,ជាសះស្បើយចំនួន ៤៥នាក់ និងស្លាប់ ចំនួន៣នាក់មានដូចខាងក្រោម៖
១- ក្រុងព្រៃវែង ចំនួន ១នាក់
២- ស្រុកពាមរក៍ ចំនួន ៨នាក់
៣-ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
៤- ស្រុកពោធិ៍រៀង ចំនួន ៤នាក់
៥- ស្រុកបាភ្នំ ចំនួន ៣នាក់
៦- ស្រុកពារាំង ចំនួន ២នាក់
៧- ស្រុកព្រះសេ្ដច ចំនួន ១នាក់
៨- ស្រុកមេសាង ចំនួន ១នាក់
៩- ស្រុកកំចាយមារ ចំនួន ១នាក់
១០-ស្រុកកញ្ជ្រៀច ចំនួន ១នាក់
១១-ស្រុកកំពង់ត្របែក ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២៧នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
ជាថ្មីម្តងទៀត លោកអភិបាលខេត្ត សូមអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា៕
ដោយ ៖ សហការី