ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ចុះពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ប្រជាពលរដ្ឋ និងកម្មករ ដែលរស់នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានការដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១។

ឧត្តមសេនីយ៍ទោ សេង ធារិន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ថា ទោះបីបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយក្តី ត្រូវប្រកាន់ភ្ជាប់ ៣កុំ ៣ការពារ និងវិធានការនានារបស់ក្រសួងសុខាភិបាល។ប្រជាពលរដ្ឋ និងកម្មករដែលរស់នៅក្រុងប៉ោយប៉ែត ទាំងអស់បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះសម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ-កម្មការិនី,និយោជិត ដោយឥតគិតថ្លៃ៕

ដោយ៖ សូរិយា


ចែករំលែក៖