ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ ចេញសេចក្តីជូនដំណឹងស្តីពី យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនមន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃខេត្តកំពង់ធំ។
យុទ្ធនាការចាក់វ៉ក់សាំងការពារជំងឺកូវីដ-១៩ ដួសទី៣ (ដូសជំរុញ) ជូនមន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃខេត្តកំពង់ធំ។
រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ធំឱ្យបានជ្រាបថា រដ្ឋបាលខេត្ត កំពង់ធំ នឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣(ដូសជំរុញ) ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ តទៅ នៅបរិវេណសាលាខេត្ត (សាលប្រជុំA)។
អំពីការចាក់វ៉ាក់សាំង៖
ពេលវេលា ៖- ពេលព្រឹក ចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១១:៣០នាទី
– ពេលរសៀលចាប់ពីម៉ោង ១៣:៣០នាទី ដល់ម៉ោង ១៧:០០នាទី ៖- ប៉ុស្តិ៍ A ចូលតាមច្រកទ្វាខាងកើត នៃបរិវេណសាលាខេត្ត សាលប្រជុំទីតាំងA
– ប៉ុស្តិ៍ B ចូលតាមច្រកទ្វាខាងលិច នៃបរិវេណសាលាខេត្ត សាលប្រជុំ A កាលបរិច្ឆេទ ៖ មានជូនភ្ជាប់ក្នុងតារាងកម្មវិធីចាក់វ៉ាក់សាំង
សូមភ្ជាប់មកជាមួយនូវ ៖
– បណ្ណចាក់វ៉ាក់សាំង លើកទី១ និងលើកទី២
– អត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត
ដំណឹងការចាក់វ៉ាក់សាំង ដូសទី៣(ដូសជំរុញ)នេះ គឺសម្រាប់តែ មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែប៉ុណ្ណោះ ដោយឡែកការចាក់វ៉ាក់សាំងសម្រាប់ ប្រជាពលរដ្ឋទូទៅនឹងត្រូវធ្វើឡើងនៅពេលក្រោយ។អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើសូមមន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជ្រាបជាព័ត៌មាន និងអញ្ជើញមកទទួលការចាក់វ៉ាក់សាំង ដូសទី៣ (ដូសជំរុញ) ឱ្យបានគ្រប់ៗគ្នាតាមពេលវេលា និងទីកន្លែង ខាងលើកុំបីខាន៕
ដោយ៖ សិលា