ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤ ៖៣០នាទីរសៀល កម្លាំងជំនាញខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុច ភូមិ ខ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាលទ្ធផលកម្លាំងជំនាញខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់មាន ៖
១/ឈ្មោះ ខ្មន ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ខ សង្កាត់ ច្រាំងចេះរេះទី២ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
២/ឈ្មោះ លឹម ស្រីកែវ ភេទ ស្រី អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ខ សង្កាត់ ឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
– សម្ភារ:ដកហូតបានរួមមាន៖
– ក្រាមពណ៌-ស ថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២៨កញ្ចប់តូច និង០១កញ្ចប់ធំល្មម
កម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ ជីណា