ភ្នំពេញ៖ ក្មេង ប្រុសម្នាក់ មានអាយុ ១៣ ឆ្នាំ ត្រូវ បាន ម្តាយចុង ចិត្ត អប្រិយ ដេញ ចេញពីបន្ទប់ជួល ខណៈ ឪពុក បង្កេីតត្រូវបានតេស្តយក សំណាក រក ឃើញវិជ្ជមាន កូវីដ-១៩ ហើយ ត្រូវ បាន ក្រុម គ្រូពេទ្យដឹកយកទៅ ព្យាបាលបាត់ ដោយ បន្សល់ ទុក កូន ប្រុស នៅជាមួយ ម្ដាយ ចុង បង្ក ឱ្យ មានការ ភ្ញាក់ផ្អើល ឡើងកាលពី វេលា ម៉ោង ១២ និង ៣០ នាទីរសៀល ថ្ងៃ ចន្ទ ទី ១៦ ខែសីហា ឆ្នាំ ២០២១ នៅ ចំណុច ផ្លូវ សម្តេច ជា ស៊ីមក្នុងភូមិ ព្រែក លៀប ( ផ្សារ ព្រែក ខ្វិត ) ក្នុង សង្កាត់ ព្រែក លៀប ខណ្ឌ ជ្រោយចង្វា រាជធានី ភ្នំពេញ។
បេី តាមប្រភពព័ត៌មានពី លោក ម៉ែន វង មេបញ្ជាការ រងកងរាជ អាវុធ ខណ្ឌជ្រោយចង្វា បានឱ្យដឹងថា ក្មេងប្រុស រូប នេះមានឈ្មោះ ផល លាភ អាយុ ១៣ ឆ្នាំ មាន ឪពុកឈ្មោះ គាត ផល្លី ដែល មាន វិជ្ជមាន កូវីដ-១៩ ស្នាក់ នៅ បន្ទប់ ជួលនៅ កន្លែង បិទ ខ្ទប់ យកសំណាកខាងលើ ។ ចំណែក ស្ត្រី ជា ម្តាយចុង ពុំ បាន ស្គាល់ អត្តសញ្ញាណ នោះទេ ។
លោកមេបញ្ជាការ រង កង រាជអាវុធ ខណ្ឌជ្រោយចង្វា បានឱ្យដឹងទៀតថា បន្ទាប់ ពី ត្រូវ ម្តាយចុង បណ្តេញចេញក្មេងប្រុសនោះ លោកក៏ បានឱ្យទូរស័ព្ទដៃមួយ គ្រឿង និង បានដឹកយកទៅ បុរី រុងរឿងដើម្បី ប្រគល់ ឱ្យ អាជ្ញាធរ ខណ្ឌ ចាត់ចែង រកកន្លែង ស្នាក់ នៅឱ្យក្មេង ធ្វើចត្តាឡីស័កផងដែរ។
សូមជម្រាបថា អាជ្ញាធរ ខណ្ឌ ជ្រោយចង្វា និង សង្កាត់ ព្រែក លៀប នៅ ព្រឹក ថ្ងៃ ទី ១៦ ខែសីហា ឆ្នាំ ២០២១នេះ បាន បិទខ្ទប់ កំណាត់ ផ្លូវ សម្តេច ជាស៊ីម និង ផ្សារ ព្រែកខ្វិត ដើម្បី យក សំណាក បន្ទាប់ពី ឪពុកក្មេងប្រុសខាងលេីនេះ ត្រូវបានក្រុម គ្រូពេទ្យរក ឃើញ វិជ្ជមាន កូវីដ-១៩ ហើយកូនប្រុសគឺអវិជ្ជមាន។
ប្រភពដដែល បន្តថា ភ្លាមនោះ ម្តាយចុង ក៏បាន បិទទ្វារ មិនបាន ចេញ យកសំណាកនោះឡើយ។ បន្ទាប់ ពី ចប់ យក សំណាក ឪពុកត្រូវបាន ក្រុមគ្រូពេទ្យបានបញ្ជូន ទៅ ព្យាបាលតែម្តង។
ប៉ុន្តែ អ្វី ដែលគួរឱ្យចាប់អារម្មណ៍នេះ បន្ទាប់ ពីឪពុក ទៅបាត់ ក្មេង ប្រុស រូប នោះ ត្រូវ បានស្ត្រីជាម្តាយចុង ដេញ ពីបន្ទប់ជួល នៅ ចំពោះ មុខ អាជ្ញាធរ ហើយ អាជ្ញាធរ នឹក ហួសចិត្ត និង ស្ត្រី ដែល ជា ម្តាយចុងរូបនោះផងដែរ ។
គួរបញ្ជាក់ថា លុះនៅវេលារសៀលថ្ងៃដដែលនេះ ទេីប ស្ត្រី ជា ម្តាយចុង រួមនឹង អ្នក ជិតខាងដែលមិនទាន់ ធ្វើ តេស្ដនោះក៏ត្រូវ អាជ្ញាធរ និង ក្រុម គ្រូពេទ្យ ចុះ យក សំណាក ប៉ុន្តែ អវិជ្ជមានទាំងអស់ ព្រមទាំងម្តាយចុងចិត្តអប្រិយផងដែរ៕
ដោយ ៖សហការី