ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, សូមរំលឹកដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដូសទី១ សូមទៅទទួលការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី ០៩ ខែសីហា ដល់ថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២១ នៅទីតាំង៖
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានក្រើនរំលឹកថា,
📍មន្ទីរពេទ្យព្រះអង្គឌួង
📍មជ្ឍមណ្ឌលជាតិគាំពារមាតា និងទារក (ពេទ្យជប៉ុន)
🕗ចាប់ពីម៉ោង ០៨៖០០ – ១១៖០០ និង ១៤៖០០ – ១៦៖០០
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ថា, សូមភ្ជាប់ទៅជាមួយនូវ អត្តសញ្ញាណប័ណ្ណ ឬ សំបុត្រកំណើត
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស រក្សាគម្លាត និងឧស្សាហ៍លាងដៃ ពេលទៅចាក់វ៉ាក់សាំង!
សូមអរគុណ! ៕
ដោយ៖ សិលា