ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​ព្រៃវែង​ បន្តចូលរួមរំលែកមរណទុក្ខប្រជាពលរដ្ឋចំនួន​ ២នាក់ទៀត​ ស្លាប់​ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០២១នេះ​ សូមចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសពប្រជាពលរដ្ឋចំនួន​ ២នាក់ទៀត​ ដែល​ស្លាប់​ដោយសារជំងឺកូវីដ-១៩។ 

ទី១. លោក ខៀវ ឈិន ប្រជាពលរដ្ឋរស់នៅភូមិ ពាន់វត្ត ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានទទួលមរណភាពនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ៧០ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ 

ទី​២.លោក សុខ ខ្នា ប្រជាពលរដ្ឋរស់នៅភូមិជីអក ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានទទួលមរណភាពនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ៥២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ 

លោក​ ជា​ សុមេធី​ បានបញ្ជាក់បន្ថែមថា​ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ខៀវ ឈិន, លោក សុខ ខ្នា សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល​ មានដូចខាងក្រោម​៖

*៣ការពារ

– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ

– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល

– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

*៣កុំ

– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល

– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ

-កុំប៉ះពាល់គ្នា៕

ដោយ​៖សហការី​


ចែករំលែក៖